នាវាដឹកទំនិញរុស្ស៊ីឈ្មោះ Ursa Major បានលិចនៅក្បែរឆ្នេរសមុទ្រប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងស្ថានភាពអាថ៌កំបាំង។ ការស៊ើបអង្កេតរបស់ CNN បានបង្ហាញថា នាវានេះប្រហែលជាកំពុងលួចដឹកជញ្ជូន ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរសម្រាប់នាវាមុជទឹកចំនួន ២ គ្រឿង ទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីជាការដោះដូរនឹងការបញ្ជូនទ័ពកូរ៉េខាងជើងទៅជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន ។
ទោះបីជាបញ្ជីទំនិញផ្លូវការប្រកាសថាដឹកគ្រឿងចក្រស្ទូចក៏ដោយ ប៉ុន្តែ Captain នាវាបានសារភាពប្រាប់អ្នកស៊ើបអង្កេតអេស្ប៉ាញថា នាវាមានផ្ទុកសមាសធាតុរ៉េអាក់ទ័រនុយក្លេអ៊ែរដែលគ្រោងនឹងដឹកទៅកាន់កំពង់ផែ Rason នៃប្រទេសកូរ៉េខាងជើង ។
ការវាយប្រហារ៖ នាវាបានរងការប៉ះទង្គិចដោយគ្មានសំឡេង ដែលគេសង្ស័យថាជា គ្រាប់តូរពីដូ (Torpedo) ល្បឿនលឿនពិសេស ហើយបន្ទាប់មកមានការផ្ទុះជាបន្តបន្ទាប់ដែលបានសម្លាប់សមាជិកនាវិក ២ នាក់ ។
នាវាចម្បាំងរុស្ស៊ីដែលអមដំណើរបានរារាំងក្រុមជួយសង្គ្រោះអេស្ប៉ាញ ហើយត្រូវបានគេជឿថាបានប្រើ មីនក្រោមទឹក ដើម្បីបំផ្ទុះពន្លិចនាវានោះតែម្តង។ ក្រោយមកនាវាចារកម្មរុស្ស៊ីបានត្រឡប់មកកន្លែងលិចនោះវិញ ហើយការផ្ទុះជាច្រើនទៀតត្រូវបានគេរកឃើញ ។
សហរដ្ឋអាមេរិកបានបញ្ជូន យន្តហោះពិនិត្យសារធាតុវិទ្យុសកម្ម (Nuke Sniffer) ទៅកាន់តំបន់នោះ ដើម្បីតាមដានការលេចធ្លាយនុយក្លេអ៊ែរ ។ អ្នកជំនាញយល់ថា នេះគឺជាការអន្តរាគមន៍កម្រិតខ្ពស់ពីបស្ចិមប្រទេស ដើម្បីរារាំងរុស្ស៊ីមិនឱ្យចែករំលែកបច្ចេកវិទ្យានុយក្លេអ៊ែរដ៏គ្រោះថ្នាក់ទៅឱ្យកូរ៉េខាងជើង ៕
ប្រភព៖ CNN