ខ្លាឈ្មោលមួយក្បាលបានរួចចេញពីទ្រុង ហើយខាំបុរសវ័យចំណាស់ម្នាក់

0 3

កាលពីថ្ងៃអាទិត្យ វេលាម៉ោងប្រហែល ១២:៥០ នាទី (ម៉ោងនៅអាឡឺម៉ង់) ខ្លាឈ្មោលមួយក្បាលបានខាំបុរសម្នាក់អាយុ ៧២ ឆ្នាំ ដែលជាអ្នកថែទាំ ទទួលរងរបួសធ្ងន់ធ្ងរនៅក្នុងទ្រុងរបស់វា ស្ថិតនៅទីតាំងឯកជនមួយ ក្បែរទីក្រុងឡែបស៊ីក (Leipzig) ប្រទេសអាល្លឺម៉ង់ ។

 

បន្ទាប់ពីការវាយប្រហារ ខ្លានោះបានរួចចេញពីទ្រុង។ កងកម្លាំងប្រដាប់អាវុធបានទៅដល់កន្លែងកើតហេតុយ៉ាងលឿន ហើយបានបាញ់សម្លាប់សត្វខ្លានោះ ដើម្បីការពារសុវត្ថិភាពសាធារណជន។ សំណាងល្អដែរ មិនមានសត្វផ្សេងទៀតរួចចេញនោះទេ ហើយប៉ូលីសបានគ្រោងប្រើដ្រូន (Drone) ដើម្បីពិនិត្យធានាសុវត្ថិភាពជុំវិញទីតាំងនោះ ទោះយ៉ាងណាការស៊ើបអង្កេតលើមូលហេតុដែលនាំឱ្យខ្លារួចចេញ គេកំពុងបន្តធ្វើឡើង ៕

ប្រភព៖ BBC

Leave A Reply

Your email address will not be published.