ស្ទូឌីយោ Amazon MGM បានប្រកាសជាផ្លូវការថា ដំណើរការជ្រើសរើសតួសម្តែងសម្រាប់ខ្សែភាពយន្ត James Bond វគ្គទី ២៦ បានចាប់ផ្តើមហើយ បន្ទាប់ពីការទន្ទឹងរង់ចាំយ៉ាងយូរក្រោយការចាកចេញរបស់លោក Daniel Craig ក្នុងវគ្គ No Time To Die ។ បច្ចុប្បន្ន ការធ្វើតេស្តសាកល្បងសមត្ថភាព (Auditions) កំពុងត្រូវបានដឹកនាំដោយអ្នកដឹកនាំរឿងជ្រើសរើសតួដ៏ល្បីល្បាញរបស់ហូលីវូដ គឺលោកស្រី Nina Gold ។
-អ្នកដឹកនាំរឿង៖ លោក Denis Villeneuve (Dune)
-អ្នកនិពន្ធ៖ លោក Steven Knight (Peaky Blinders) ដែលបានបញ្ជាក់ថាការសរសេរអត្ថបទភាពយន្តកំពុងដំណើរការទៅមុខយ៉ាងរលូន។
-ផលិតករ៖ លោកស្រី Amy Pascal (Spider-Man) និងលោក David Heyman (Harry Potter)។
-បេក្ខភាពឈានមុខគេក្នុងការគ្រងតំណែង 007
តារាសម្តែងដែលត្រូវបានជ្រើសរើស នឹងក្លាយជាមនុស្សទី ៧ ផ្លូវការដែលបានដើរតួជា James Bond ក្នុងប្រវត្តិសាស្ត្រ ៦៤ ឆ្នាំនៃខ្សែភាពយន្តនេះ។ បេក្ខភាពលេចធ្លោដែលមានភាគរយខ្ពស់ជាងគេរួមមាន៖
-Callum Turner (អាយុ ៣៦ ឆ្នាំ)៖ បេក្ខភាពឈានមុខគេនាពេលបច្ចុប្បន្ន ធ្លាប់សម្តែងក្នុងរឿង Masters of the Air និង Fantastic Beasts។
-Jacob Elordi (អាយុ ២៨ ឆ្នាំ)៖ ត្រូវបានគេនិយាយថាមានឱកាសខ្ពស់បំផុត (Pole position)។ លោកទើបតែទទួលបានការដណ្តើមពានរង្វាន់ Oscar ឆ្នាំនេះពីការសម្តែងក្នុងរឿង Frankenstein និងល្បីល្បាញក្នុងរឿង Saltburn។
-Harris Dickinson (អាយុ ២៩ ឆ្នាំ)៖ ត្រៀមខ្លួនដើរតួជា John Lennon ក្នុងភាពយន្តជីវប្រវត្តក្រុម The Beatles និងធ្លាប់សម្តែងក្នុងរឿង The King’s Man។
-Aaron Taylor-Johnson (អាយុ ៣៥ ឆ្នាំ)៖ បេក្ខភាពដ៏មានសក្តានុពលម្នាក់ដែលសមស្របតាមលក្ខណៈស្តង់ដារ ធ្លាប់សម្តែងក្នុងរឿង Kraven the Hunter និង 28 Years Later។
-Theo James (អាយុ ៤១ ឆ្នាំ)៖ តារាសម្តែងដ៏មានមន្តស្នេហ៍ និងមានស្ទីលសមរម្យ ល្បីល្បាញតាមរយៈរឿង The Gentlemen និង The White Lotus។
-Henry Cavill (អាយុ ៤៣ ឆ្នាំ)៖ តារាសម្តែងដែលអ្នកគាំទ្រចង់បានបំផុត ប៉ុន្តែដោយសារវ័យ ៤៣ ឆ្នាំ អាចជាឧបសគ្គសម្រាប់ការចុះកិច្ចសន្យារយៈពេលវែង ៕