ការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៦-២០២៧ ចូលដល់សប្តាហ៍ទី៤ ហើយដោយក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង ត្រូវស្វាគមន៍ក្រុមភ្ញៀវ បឹងកេត នៅម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នាកីឡដ្ឋានស្វាយរៀង។ ម៉ោងដំណាលគ្នានេះដែរ កងយោធពលខេមរភូមិន្ទ ក៏នឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន អាគីហីរ៉ូ កាតូ នៅក្នុងខេត្តសៀមរាប។
ប្រវត្តិជួបគ្នាចុងក្រោយ ព្រះខ័នរាជស្វាយរៀង ចាញ់បឹងកេត ៣-២។ ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ CPL បានត្រឹមស្មើម្ចាស់ផ្ទះ អាយអេសអាយដង្កោសែនជ័យ ១-១។ ចំណែកបឹងកេត ប្រកួតចុងក្រោយរបស់គេ ចាញ់ក្រុមភ្ញៀវ វិសាខា ២-១។ ជាមួយគ្នានេះដែរ ក្រុមមានទីតាំងនៅទឹកដីសៀមរាប អង្គរថាយហ្គឺរ នឹងត្រូវតតាំងដើម្បីដណ្តើម ៣ពិន្ទុពីក្រុមភ្ញៀវ កងយោធពលខេមរភូមិន្ទ។
ក្រុមទាំងពីរ ជួបគ្នាចុងក្រោយ អង្គរថាយហ្គឺរ លត់កងយោធពលខេមរភូមិន្ទ ៧-១។ អង្គរថាយហ្គឺរ ប្រកួតចុងក្រោយ ចាញ់ គីរីវង់សុខសែនជ័យ ២-១ រីឯកងយោពលខេមរភូមិន្ទ ចាញ់ណាហ្គាវើលដ៍ ៥-៤។ តារាងពិន្ទុគិតត្រឹមសប្តាហ៍ទី៣ វិសាខា ឈរលេខ១ មាន៩ពិន្ទុ សម្រាប់៣ប្រកួតរបស់គេ។ លេខ២ ព្រះខ័នរាជស្វាយរៀង មាន៧ពិន្ទុ ស្មើណាហ្គាវើលដ៍។ អាយអេសអាយដង្គោសែនជ័យ មាន៥ពិន្ទុ ឈរលេខ៤ នាំមុខអឹមអូអាយ ឈរលេខ៥ មាន៤ពិន្ទុ។ លេខ៦ គីរីវង់សុខសែនជ័យ មាន៣ពិន្ទុ នាំមុខឈរលើ ភ្នំពេញក្រោន លេខ៧ មាន២ពិន្ទុស្មើអង្គរថាយហ្គឺរ ដែលឈរលេខ៨។ បឹងកេត ឈរលេខ៩ មាន១ពិន្ទុនាំមុខ ឡាយហ្វ និងកងយោពលខេមរភូមិន្ទ ដែលពុំទាន់មានពិន្ទុក្នុងដៃ៕