ដោយ៖ ហៀក ឆក
ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ (CPL) រដូវកាល២០២៦-២០២៧ ឈានចូលដល់សប្តាហ៍ទី៥ហើយ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ ជំនួបប្រចាំសប្តាហ៍ដែលហ្វេនៗទន្ទឹងរង់ចាំ គឺការតតាំងរវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមភ្ញៀវវិសាខា ដើម្បីដណ្តើមតំណែងកំពូលតារាងជាបណ្តោះអាសន្ន។
៤ប្រកួតកន្លងមករបស់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ពុំទាន់ស្គាល់ពាក្យថាចាញ់ឡើយ ដោយឈ្នះ៣ និងស្មើ១ រកបាន១០ពិន្ទុ។ ចំណែកឯក្រុមភ្ញៀវវិសាខា វិញ ក៏ធ្វើបានយ៉ាងល្អឥតខ្ចោះផងដែរនៅដើមរដូវកាលនេះ ដោយឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤ប្រកួត រកបាន១២ពិន្ទុពេញ និងកំពុងឈរនៅកំពូលតារាង។
សម្រាប់ការជួបគ្នាចុងក្រោយរវាងក្រុមទាំងពីរ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើ វិសាខា ក្នុងលទ្ធផល ២-១។ តើសប្តាហ៍ទី៥នេះ ព្រះខ័នរាជស្វាយរៀង អាចបន្តយកឈ្នះ វិសាខា ដើម្បីឡើងទៅឈរកំពូលតារាងជំនួសបានដែរឬទេ?
ការប្រកួតដ៏ជក់ចិត្តរវាងក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀវ នឹងធ្វើឡើងនៅកីឡដ្ឋានស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០ យប់តទៅ៕