កិច្ចប្រជុំពិនិត្យការត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១៧

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យ និងវាយតម្លៃលើការងារត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

កិច្ចប្រជុំនេះ បានរៀបចំឡើងនៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោកអគ្គនាយករង លោកប្រធាន អនុប្រធានអង្គភាព ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំបានផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាព និងវឌ្ឍនភាពការងារត្រៀមរៀបចំ ព្រមទាំងការសម្របសម្រួលលើការងារសំខាន់ៗ ពាក់ព័ន្ធ ដើម្បីធានាឱ្យកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទទួលបានជោគជ័យ ស្របតាមផែនការដែលបានគ្រោងទុក។