ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងបណ្តាប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានឈានដល់ ៣១,៩៣ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែ (មករា-សីហា) ឆ្នាំ ២០២៦ ដែលតំណាងឱ្យការកើនឡើង ២១,១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ។
ការនាំចេញ៖មានទឹកប្រាក់ ៧,២ពាន់លានដុល្លារ(កើនឡើង៨,៩%)។
ការនាំចូល៖មានទឹកប្រាក់ ២៧,៧ពាន់លានដុល្លារ (កើនឡើង ២៥,៧%)។កំណើននេះកើតចេញពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) ការពង្រីកទីផ្សារថ្មីៗ និងការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច បានគូសបញ្ជាក់ថា លទ្ធផលនេះមកពីកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយទូតសេដ្ឋកិច្ចទាំងទ្វេភាគី និងពហុភាគី។
សូមបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង RCEP គឺជារបៀបវារៈពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោក ដែលមានប្រទេសសមាជិកចំនួន ១៥ (អាស៊ានទាំង ១០ រួមជាមួយ ចិន ជប៉ុន កូរ៉េខាងស、 អូស្ត្រាលី និងនូវែលសេឡង់)។ ដោយឡែកសម្រាប់ឆ្នាំ ២០២៥ កន្លងទៅទំហំពាណិជ្ជកម្មសរុបកម្ពុជា-RCEP សម្រេចបានទឹកប្រាក់៤០,២៣ពាន់លានដុល្លារ ៕