ព្រះខ័នរាជស្វាយរៀង ត្រៀមខ្លួនរួចរាល់នាជំនួបក្រៅដីជាមួយក្រុមម្ចាស់ផ្ទះ Tampines Rovers FC ក្នុងពានរង្វាន់ AFC

សិង្ហបុរី៖ ក្រុមខ្លាំងតំណាងឱ្យលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកការប្រកួតដ៏ស្វិតស្វាញមួយនៅលើទឹកដីប្រទេសសឹង្ហបុរី ដោយត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះ Tampines Rovers FC នាវេលាម៉ោង ៥ល្ងាច(ម៉ោងនៅកម្ពុជា)នាពេលខាងមុខ ក្នុងក្របខណ្ឌពានរង្វាន់ក្លិបកំពូលតំបន់អាស៊ី (AFC) ដើម្បីស្វែងរកលទ្ធផលវិជ្ជមាន និងកសាងកិត្តិនាមលើឆាកអន្តរជាតិ។

មុនឈានដល់ជំនួបដ៏មានអត្ថន័យនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរទៅកាន់ទឹកដីសិង្ហបុរីដោយមានស្មារតីប្រកួតប្រជែងខ្ពស់ និងការរៀបចំយុទ្ធសាស្ត្រយ៉ាងហ្មត់ចត់ពីសំណាក់គ្រូបង្វឹក ខណៈដែលក្រុមម្ចាស់ផ្ទះ Tampines Rovers FC ក៏មិនមែនជាគូប្រកួតស្រួលបួលដែរ ដោយសារពួកគេមានភាគខ្ពស់ដែលលេងក្នុងដី និងការគាំទ្រយ៉ាងកុះករពីសំណាក់អ្នកគាំទ្រក្នុងស្រុក។

អ្នកតាមដានវិស័យកីឡាបាល់ទាត់បានលើកឡើងថា ការប្រកួតរវាងក្រុមទាំងពីរនេះ នឹងត្រូវប្រព្រឹត្តទៅយ៉ាងស្វិតស្វាញតាំងពីនាទីដំបូង ដោយសារតែកម្លាំងប្រយុទ្ធនិងបច្ចេកទេសលេងមានភាពប្រហាក់ប្រហែលគ្នា។ ភាពនឹងនរក្នុងតំបន់ការពារ និងប្រសិទ្ធភាពខ្ពស់ក្នុងតំបន់ប្រយុទ្ធនឹងមានការឆ្លើយតបលឿន។

 គួរបញ្ជាក់ផងដែរថា ការប្រកួតជើងទីមួយនេះ នឹងធ្វើឡើងនៅកីឡដ្ឋានថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Jalan Bersa Stadium ៕