ក្នុងជំនួបជាមួយគណៈប្រតិភូជាន់ខ្ពស់សភាជប៉ុន ដឹកនាំដោយលោក ហ៊្វូរុកាវ៉ា តូស្ស៊ីហារុ នៅរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភាម្ពុជា បានស្នើឱ្យរដ្ឋាភិបាលជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមទៀត ដោយផ្តោតលើចំណុចសំខាន់ៗ៖
ស្នើឱ្យជួយលើវិស័យអប់រំ សុខាភិបាល និងលំនៅឋាន ដើម្បីគាំទ្រដល់ស្ត្រី កុមារ និងសហគមន៍ងាយរងគ្រោះ ដែលភៀសសឹកដោយសារវិវាទព្រំដែនជាមួយប្រទេសថៃ។ជំរុញការផ្តល់អាហារូបករណ៍អន្តរជាតិ បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់មន្ត្រីថែទាំហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកការបង្រៀនភាសាជប៉ុន។
អំពាវនាវឱ្យមានការបង្កើនការវិនិយោគផ្ទាល់ពីបរទេស (FDI) លើវិស័យកែច្នៃកសិផល ជាពិសេសកាហ្វេ និងកាកាវ។
ស្នើឱ្យជប៉ុនបន្តគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសលើសពីខែមករា ឆ្នាំ២០២៨ (ដែលជាពេលគ្រោងបញ្ចប់គម្រោងបច្ចុប្បន្ន)។ចំណែកឯ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានស្នើឱ្យជប៉ុនបន្តគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាតិ ប្រព័ន្ធសុខាភិបាលឌីជីថល និងការអភិវឌ្ឍមន្ទីរពេទ្យតំបន់ឱ្យក្លាយជាមជ្ឈមណ្ឌលថែទាំសុខភាពកម្រិតខ្ពស់ផងដែរ។
ជាការឆ្លើយតប លោក Furukawa បានបង្ហាញការប្តេជ្ញាចិត្តក្នុងការការពង្រឹងវិសាលភាព និងប្រសិទ្ធភាពនៃកម្មវិធី ODA របស់ជប៉ុនក្នុងវិស័យសំខាន់ៗទាំងនេះ ខណៈទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន បច្ចុប្បន្នត្រូវបានលើកកម្ពស់ជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ជាមួយនឹងកំណើនពាណិជ្ជកម្មដ៏ល្អប្រសើរ៕