លោក មីន អោងឡាំង ផ្ញើសារអរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងគណះប្រតិភូរបស់គាត់

ភ្លាមៗបន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា លោក មីន អោងឡាំង បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេច ហ៊ុន សែន និងប្រជាជនកម្ពុជា សម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់ ។

 

ជាមួយគ្នានេះ មេដឹកនាំមីយ៉ាន់ម៉ាបានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា លទ្ធផលនៃកិច្ចពិភាក្សាដ៏ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កានឹងក្លាយជាកម្លាំងចលករក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី បើកផ្លូវថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ ព្រមទាំងរឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដោយលោកក៏បានទន្ទឹងរង់ចាំស្វាគមន៍សម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅពេលវេលាសមស្របណាមួយខាងមុខផងដែរ ៕