លោក XI ប្រាប់លោក Trump ថាមានតែម្នាក់គត់ធ្លាប់មកសួន Zhongnanhai ជាមួយលោក

លោក ស៊ី បានលើកឡើងយ៉ាងច្បាស់ទៅលោក ត្រាំ ថា កាលមុន លោកបានស្វាគមន៍រូបលោកនៅឯ “សេតវិមានភាគខាងត្បូង” ដូច្នេះលោកក៏ចង់បង្ហាញលោក ត្រាំ នូវ “បេះដូងប្រវត្តិសាស្ត្រ” នៃអភិបាលកិច្ចរបស់ចិនវិញដែរ ។

 

លោក ស៊ី បានចង្អុលបង្ហាញថា ភាពធន់នៃដើមឈើបុរាណទាំងនោះ គឺឆ្លុះបញ្ចាំងពីឫសគល់ដ៏ជ្រៅនៃអរិយធម៌ចិនដោយបានបង្ហាញដោយប្រយោលថា ប្រទេសចិនគឺជារដ្ឋអរិយធម៌ជាជាងគ្រាន់តែជារដ្ឋជាតិទំនើបមួយ ។

 

ការសន្យាផ្ដល់គ្រាប់ពូជផ្កាកុលាប មិនមែនគ្រាន់តែជាកាដូប៉ុណ្ណោះទេ តែក្នុងវិស័យការទូតចិន ផ្កាកុលាបចិន (Yueji) តំណាងឱ្យ និទាឃរដូវដ៏នៅលីង និងមិត្តភាព ។ ការផ្ញើគ្រាប់ពូជត្រឡប់ទៅសហរដ្ឋអាមេរិកវិញជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់ឫសគល់ថ្មីនៃកិច្ចសហប្រតិបត្តិការដែលនឹងដុះលូតលាស់នៅលើទឹកដីអាមេរិក ។

 

ជាចុងក្រោយលោកថា មានតែប្រធានាធិបតីយរុស្សី លោកពូទីន ធ្លាប់មកពីនេះ មុនលោកត្រាំ ។

ប្រភព៖ CNN

Comments (0)
Add Comment