រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសដ៏ធំសម្បើមបំផុតក្នុងរយៈពេល ២ ថ្ងៃជាប់គ្នា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមដោយបានកំណត់គោលដៅសំខាន់លើទីក្រុងកៀវ (Kyiv) និងតំបន់ផ្សេងៗទៀត។
ដ្រូនជាង ១,៥៦០ គ្រឿង និងមីស៊ីលចំនួន ៥៦ គ្រាប់ ត្រូវបានបាញ់បង្ហោះក្នុងរយៈពេល ៤៨ ម៉ោង មនុស្សយ៉ាងហោចណាស់ ១៧ នាក់បានស្លាប់ ក្នុងទីក្រុងកៀវ (រួមទាំងក្មេងស្រីអាយុ ១២ ឆ្នាំ និង ១៥ ឆ្នាំ) និងជាច្រើននាក់ទៀតបានរងរបួស។ នៅទីក្រុង Kharkiv មានមនុស្សរងរបួសយ៉ាងតិច ២៨ នាក់ សំឡេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងអស់រយៈពេលជិត ១១ ម៉ោង នៅក្នុងរដ្ឋធានី។ ការវាយប្រហារនេះត្រូវបានធ្វើឡើងក្នុងគោលបំណងបំបាក់ប្រព័ន្ធការពារអាកាស និងបំផ្លាញសេវាសាធារណះដូចជា៖
–លំនៅដ្ឋាន៖ អគារស្នាក់នៅកម្ពស់ ៩ ជាន់មួយកន្លែងក្នុងទីក្រុងកៀវបានបាក់រលំ។ គេបារម្ភថាមានមនុស្សជាច្រើននាក់ទៀតនៅជាប់គាំងក្រោមគំនរបាក់បែក
–ថាមពល និងដឹកជញ្ជូន៖ ស្ថានីយអគ្គិសនី ខ្សែបណ្តាញតង់ស្យុងខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ
ប្រធានាធិបតី Zelensky បានលើកឡើងថា រុស្ស៊ីបានសន្សំទុកដ្រូន និងមីស៊ីលជាយូរមកហើយ ដើម្បីបើកការវាយប្រហារទ្រង់ទ្រាយធំនេះក្នុងពេលតែមួយ លោកបានបញ្ជាក់ថា អ៊ុយក្រែនកំពុងរៀបចំផែនការវាយបកវិញ ។ លោក Vitali Klitschko បានប្រកាសថ្ងៃកាន់ទុក្ខជាផ្លូវការចំពោះការបាត់បង់ជីវិតជនស៊ីវិលក្នុងទ្រង់ទ្រាយធំនេះ។
អ្នករស់រានមានជីវិតបានរៀបរាប់ពីភាពភ័យរន្ធត់ ខណៈដែលច្រកចូលអគារត្រូវបានបំផ្លាញខ្ទេចខ្ទីភ្លាមៗដោយសារការផ្ទុះ ហើយពួកគាត់ក៏បានត្អូញត្អែរអំពីកង្វះជម្រកសុវត្ថិភាព (Bunker) ដែលនៅជិតកន្លែងស្នាក់នៅផងដែរ ៕
ប្រភព៖ CNN