លោក Trump ភ្លាត់មាត់និយាយពេលគេចាប់សួរក្នុងសន្និសីទ

នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងសប្តាហ៍នេះ លោក Trump ត្រូវបានគេសួរថា តើលោកមានការព្រួយបារម្ភសេដ្ឋកិច្ចរបស់ប្រជាជនអាមេរិកដែលជាកម្លាំងរុញច្រានឱ្យលោកស្វែងរកកិច្ចព្រមព្រៀងសន្តិភាពដែរឬទេ? លោកបានឆ្លើយតបថា៖ «មិនមែនសូម្បីតែបន្តិច» ដោយបន្ថែមថា «ខ្ញុំមិនគិតពីស្ថានភាពហិរញ្ញវត្ថុរបស់ជនជាតិអាមេរិកទេ ខ្ញុំមិនគិតពីនរណាម្នាក់ឡើយ។»

 

អត្រាអតិផរណានៅអាមេរិកបានហក់ឡើងខ្ពស់ ហើយតម្លៃប្រេងសាំងកំពុងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើពលរដ្ឋ។ ការស្ទង់មតិបង្ហាញថា ប្រជាជនអាមេរិកភាគច្រើនយល់ថា លោក Trump កំពុងព្រងើយកន្តើយនឹងតម្លៃជីវភាព ហើយសង្គ្រាមនេះក៏មិនទទួលបានការគាំទ្រខ្លាំងពីសាធារណជនដែរ ។

 

សមាជិកព្រឹទ្ធសភាខ្លះបានព្យាយាមបន្ធូរបន្ថយស្ថានការណ៍ ដោយនិយាយថាវាគ្រាន់តែជា “ពាក្យសម្តីជ្រុលហួស” ឬអះអាងថា លោកប្រធានាធិបតីពិតជាយកចិត្តទុកដាក់ ។

 

អនុប្រធានាធិបតី JD Vance បានប្រើសម្តីដែលបង្ហាញពីការយល់ចិត្តជាង ដោយទទួលស្គាល់ថាអតិផរណាខែមុនគឺ “មិនសូវល្អ” និងបានបញ្ជាក់ឡើងវិញថា រដ្ឋាភិបាលកំពុងផ្តោតលើបញ្ហាសេដ្ឋកិច្ច ។

 

គេមើលឃើញកត្តាធំ ២ ដែល លោក Trump បង្កកំហុសជាសង្គ្រាមនេះឡើងដោយខ្លួនឯងគឺ៖

 

-ការរៀបចំ: លោកបានចាប់ផ្តើមសង្គ្រាមភ្លាមៗ ដោយមិនបានកសាងការគាំទ្រពីសាធារណជន ឬព្រមានពលរដ្ឋអំពីការលះបង់ផ្នែកសេដ្ឋកិច្ចដែលចាំបាច់

-ការបាត់បង់អំណាចចរចា: លោកមិនខ្វល់ពីផលប៉ះពាល់សេដ្ឋកិច្ច លោក Trump មានបំណងចង់បង្ហាញទៅអ៊ីរ៉ង់ថាលោកនឹងមិនចុះចាញ់ដោយសារសម្ពាធនោះទេ ។ ប៉ុន្តែ មតិភាគច្រើនយល់ថាវាផ្តល់ផលអវិជ្ជមានវិញ ដោយវាធ្វើឱ្យប្រជាជនក្នុងស្រុកខឹងសម្បារ ដែលកាន់តែបង្កើនសម្ពាធឱ្យលោកត្រូវតែបញ្ចប់សង្គ្រាម ៕

Comments (0)
Add Comment