មានពន្លឺខ្លះរឿង Rush Hour 4 របស់ ឈិន ឡុង អាចចាប់ផ្តើមថតសម្រាប់ភាគចុងក្រោយរបស់គាត់

ក្រុមហ៊ុន Paramount Pictures ត្រូវបានគេរាយការណ៍ថា កំពុងចរចាទទួលសិទ្ធចែកចាយសាច់រឿងវគ្គបន្ត (sequel) នេះ បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាកអស់រយៈពេលជាច្រើនឆ្នាំ ។

 

លោក Donald Trump បានផ្តល់ការគាំទ្រដល់គម្រោងនេះ ដោយបានលើកទឹកចិត្តដល់សម្ព័ន្ធមិត្តក្នុងវិស័យភាពយន្ត និងក្រុមហ៊ុន Paramount ឱ្យសម្រេចបញ្ចេញខ្សែភាពយន្តនេះឡើង ។

 

លោក Brett Ratner ដែលជាអ្នកដឹកនាំរឿងវគ្គមុនៗ កំពុងព្យាយាមវិលត្រឡប់មកកាន់ហូលីវូដវិញ តាមរយៈការដើររកទីតាំងថតនៅក្នុងប្រទេសចិន ។ ទោះជាយ៉ាងណា វត្តមានរបស់លោកគឺជាឧបសគ្គធំសម្រាប់ស្ទូឌីយោ ដោយសារតែរឿងអាស្រូវផ្លូវភេទនាពេលកន្លងមក ហើយមានវត្តមានអ្នកដឹកនាំផ្សេងនិងមកជំនួសកន្លែងលោក ។

 

ទាំងលោក Jackie Chan (ឈិន ឡុង) និងលោក Chris Tucker បានបញ្ជាក់ជាសាធារណៈពីបំណងចង់វិលត្រឡប់មកវិញ ដោយលោក Tucker បានសន្យាថាវានឹងក្លាយជាវគ្គដ៏អស្ចារ្យបំផុត ។

 

ដំណើរការផលិតភាពយន្តនេះបានជួបការរាំងស្ទះ បន្ទាប់ពីតួឯកទាំងពីរត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើប្រាក់កម្រៃ ៨ លានដុល្លារក្នុងម្នាក់ ដែលចំនួននេះគឺទាបជាងអ្វីដែលពួកគេធ្លាប់ទទួលបានក្នុងវគ្គមុនៗ ។ កីឡាករប្រដាល់ល្បីឈ្មោះ Mike Tyson ត្រូវបានគេបញ្ជាក់ថានឹងបង្ហាញខ្លួននៅក្នុងវគ្គ ៤ នេះជាមួយលោក ឈិន ឡុង ផងដែរ ។ លោក ឈិន ឡុង បានបញ្ជាក់ថាការពិភាក្សាលើអត្ថបទរឿងកំពុងបន្តធ្វើឡើង ដើម្បីឱ្យសាច់រឿងមានភាពល្អឥតខ្ចោះ ។

 

បន្ទាប់ពីវគ្គ ៣ (ឆ្នាំ ២០០៧) មិនសូវទទួលបានការគាំទ្រខ្លាំង ក្រុមការងារចង់នាំយកភាពជោគជ័យ និងភាពស៊ីចង្វាក់គ្នារបស់តួឯកទាំងពីរមកវិញ ដើម្បីបញ្ចប់វគ្គភាពយន្តនេះឱ្យបានល្អបំផុត ។

 

ទោះបីជាតួសម្តែងត្រៀមខ្លួនរួចរាល់ ហើយមានក្រុមហ៊ុនចែកចាយក៏ដោយ ប៉ុន្តែបញ្ហាហិរញ្ញវត្ថុ និងរឿងអាស្រូវរបស់អ្នកដឹកនាំរឿង Brett Ratner នៅតែជាឧបសគ្គចម្បងក្នុងការកំណត់ថ្ងៃថតជាផ្លូវការ ៕

Comments (0)
Add Comment