ទីក្រុងព្យុងយ៉ាងកំពុងជួបប្រទះនូវការកើនឡើងរថយន្ត

ទីក្រុងព្យុងយ៉ាងកំពុងជួបប្រទះនូវការកើនឡើងយ៉ាងខ្លាំងនៃកម្មសិទ្ធិរថយន្តឯកជន ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ តម្រូវការថ្មីសម្រាប់ចំណតរថយន្ត និង កន្លែងសាកភ្លើងឡានអគ្គិសនី (EV) ។ ទោះបីជាមានទណ្ឌកម្មពីអង្គការសហប្រជាជាតិដែលហាមឃាត់ការនាំចូលរថយន្តក៏ដោយការប្រើប្រាស់រថយន្ត នេះនៅតែរីកដុះដាលតាមរយៈពាណិជ្ជកម្មក្រៅផ្លូវការ និង ការផ្លាស់ប្តូរច្បាប់ក្នុងស្រុក​ ។

 

ច្បាប់ថ្មីអនុញ្ញាតឱ្យប្រជាជន (ភាគច្រើនជាវណ្ណៈអភិជន និងអ្នកជំនួញ) អាចមានកម្មសិទ្ធិរថយន្តមួយគ្រឿងក្នុងមួយគ្រួសារ។ រថយន្តឯកជនទាំងនេះត្រូវបានសម្គាល់យ៉ាងងាយស្រួលតាមរយៈ ស្លាកលេខពណ៌លឿង ដែលកំពុងមានវត្តមានគ្រប់ទីកន្លែង ។

 

រដ្ឋាភិបាលកំពុងកែប្រែអោយប្រជាជនមានសិទ្ធទិញរថយន្តហើយបានបង់ពន្ធមករដ្ឋស្របច្បាប់ដើម្បីងាយគ្រប់គ្រង និង ប្រមូលពន្ធ ដោយកាលពីមុនលក់របៀបលួចលាក់ ហើយស្ថានីយ៍ប្រេងឥន្ធនះ បច្ចុប្បន្នសុទ្ធតែរបស់ក្រុមហ៊ុនរដ្ឋ ។

 

ទោះបីជាការនាំចេញរថយន្តជាផ្លូវការពីប្រទេសចិនមានកម្រិតទាប ប៉ុន្តែទិន្នន័យពីប្រទេសចិនបង្ហាញពីការកើនឡើងខ្លាំងនូវការនាំចូល គ្រឿងបន្លាស់ សំបកកង់ និងប្រេងរំអិល ទៅវិញ ។ រថយន្តម៉ាកល្បីៗរបស់ចិនដូចជា Geely និងរថយន្តអឺរ៉ុបដូចជា Audi​ ត្រូវបានលួចនាំចូលតាមរយៈបណ្តាញរត់ពន្ធនៅព្រំដែន ។

 

ការកើនឡើងនៃចំនួនរថយន្តបានបង្ខំឱ្យរដ្ឋធានីព្យុងយ៉ាងត្រូវសម្របខ្លួន ដោយចាប់ផ្តើមមានការសាងសង់ចំណតរថយន្តក្រោមដី និងស្ថានីយសាកភ្លើងសម្រាប់តាក់ស៊ីអគ្គិសនីជាលើកដំបូង ។

 

ការកើនឡើងនៃតម្រូវការរថយន្តនេះ បង្ហាញពីការពឹងផ្អែកកាន់តែខ្លាំងរបស់កូរ៉េខាងជើងលើសេដ្ឋកិច្ចចិន និង ការរីកចម្រើននៃវណ្ណៈអ្នកប្រើប្រាស់នៅក្នុងប្រទេសដែលនៅដាច់ឆ្ងាយពីគេបំផុតមួយនេះ ៕

ប្រភព៖ Reuter

Comments (0)
Add Comment