Dua Lipa ដាក់ពាក្យបណ្ដឹងទាមទារសំណងទៅ Samsung

តារាចម្រៀងប៉ុបដ៏ល្បីល្បាញ Dua Lipa បានដាក់ពាក្យបណ្ដឹងទាមទារសំណងចំនួន ១៥ លានដុល្លារ ប្រឆាំងនឹងក្រុមហ៊ុន Samsung នៅតុលាការសហព័ន្ធក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានយក រូបថតរបស់នាងទៅប្រើប្រាស់លើប្រអប់វេចខ្ចប់ទូរទស្សន៍ដោយគ្មានការអនុញ្ញាត ។

 

ក្នុងពាក្យបណ្ដឹងបានសរសសេរថា Samsung បានយករូបថតរបស់នាង Lipa កាលពីពេលនាងសម្ដែងក្នុងកម្មវិធី 2024 Austin City Limits ទៅបោះពុម្ពលើប្រអប់ទូរទស្សន៍ជាច្រើនម៉ូដែលដែលដាក់លក់នៅទូទាំងសហរដ្ឋអាមេរិក  ។
បទចោទប្រកាន់ផ្លូវច្បាប់៖ ពាក្យបណ្ដឹងនេះរួមមានការចោទប្រកាន់លើ៖
-ការរំលោភសិទ្ធិអ្នកនិពន្ធ (Lipa ត្រូវបានគេរាយការណ៍ថាជាម្ចាស់កម្មសិទ្ធិរូបថតនោះ)
-ការរំលោភលើម៉ាកសញ្ញា (Trademark)
-ការយកកេរ្តិ៍ឈ្មោះ និងរូបភាពទៅប្រើប្រាស់ដោយខុសច្បាប់

កាលបរិច្ឆេទរឿងហេតុ៖ Lipa បានដឹងពីរឿងនេះនៅ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីអ្នកគាំទ្រនៅលើបណ្ដាញសង្គមបាននាំគ្នាហៅផលិតផលនោះថា “Dua Lipa TV Box” (ប្រអប់ទូរទស្សន៍ Dua Lipa) ។

ការមិនអនុវត្តតាមការទាមទារ៖ ក្រុមមេធាវីរបស់ Lipa បញ្ជាក់ថា Samsung បានព្រងើយកន្តើយចំពោះការជូនដំណឹងឱ្យ បញ្ឈប់សកម្មភាព (Cease and Desist) ជាច្រើនលើក ទើបឈានដល់ការដាក់ពាក្យបណ្ដឹងនេះ ។

គួរបញ្ជាក់ថា Samsung យករូបភាពនាងទៅលក់គ្រឿងអេឡិចត្រូនិចដោយគ្មានកិច្ចសន្យាផ្លូវការ គឺជាការគេចវេសមិនបង់ថ្លៃសិទ្ធិប្រើប្រាស់រូបភាព (Licensing fees) ដែលមានតម្លៃខ្ពស់សម្រាប់តារាលំដាប់ដូចជានាង ហើយវាក៏ធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃម៉ាកសញ្ញាដែលនាងកំពុងតំណាងឱ្យនាពេលបច្ចុប្បន្នផងដែរ ៕

 

Comments (0)
Add Comment