រដ្ឋាភិបាល និង សភាតៃវ៉ាន់កំពុងខ្វែងគំនិតគ្នាក្នុងរឿងទិញអាវុធពីអាមេរិក

ក្រសួងការបរទេសសហរដ្ឋអាមេរិក និងក្រសួងការពារជាតិតៃវ៉ាន់ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីសភាតៃវ៉ាន់ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង បានអនុម័តកញ្ចប់ថវិកាការពារជាតិបន្ថែមតែ ២ ភាគ ៣ ប៉ុណ្ណោះ ក្នុងចំណោមថវិកាសរុបចំនួន ៤០ ពាន់លានដុល្លារដែលបានស្នើឡើង។

 

ប្រធានាធិបតី លោក ឡៃ ឈីងតេ (Lai Ching-te) បានស្នើសុំថវិកា ៤០ ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន តែពេលនេះ សភាបានអនុម័តត្រឹមតែប្រហែល ២៦ ពាន់លានដុល្លារប៉ុណ្ណោះហើយថវិកាដែលបានអនុម័តនេះ ផ្តោតសំខាន់តែលើការទិញអាវុធផលិតដោយសហរដ្ឋអាមេរិក (ដូចជាប្រព័ន្ធ HIMARS) ដោយកាត់ចេញនូវគម្រោងអាវុធផលិតក្នុងស្រុកសំខាន់ៗផ្សេងថែមទៀតផង ។

 

ក្រសួងការបរទេសអាមេរិកបានចាត់ទុកការយឺតយ៉ាវ និង ការកាត់បន្ថយថវិកានេះថាជាការហុចដងទៅឱ្យគណបក្សកុម្មុយនីស្តចិនងាយនឹងគម្រាមកំហែង ដោយសង្កត់ធ្ងន់ថា តៃវ៉ាន់ត្រូវការសមត្ថភាពការពារជាតិដែលសមស្របទៅនឹងការគំរាមកំហែងដែលកំពុងកើនឡើង ។

 

គណបក្សប្រឆាំងបានការពារការសម្រេចចិត្តរបស់ខ្លួនដោយលើកឡើងថា ពួកគេមិនអាចចុះហត្ថលេខាលើ ក្រដាសសែក សម្រាប់សំណើដែលមិនច្បាស់លាស់ដែលអាចនាំឱ្យមានអំពើពុករលួយនោះទេ។ ទោះជាយ៉ាងណាក្រសួងការពារជាតិតៃវ៉ាន់បានព្រមានអំពីចន្លោះប្រហោងនៃសមត្ថភាពក្នុងប្រព័ន្ធការពារដែនអាកាស និង សង្គ្រាមខុសមាឌ (asymmetric warfare)។ កោះតៃវ៉ាន់គឺត្រូវការបន្ថែមលើ មីស៊ីល Strong Bow & កម្មវិធីដ្រូន (Drone) តែត្រូវដកចេញ ។

 

ភាពទាល់ច្រកនេះបានបង្ហាញឱ្យឃើញពីការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាល និងសភាដែលដឹកនាំដោយបក្សប្រឆាំងជុំវិញការស្វែងរកតុល្យភាពរវាងសន្តិសុខជាតិ និង ការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ ៕

Comments (0)
Add Comment