ផ្ទុះភ្នំភ្លើង Mount Dukono នៅប្រទេសឥណ្ឌូនេស៊ី

នៅព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ មានការផ្ទុះភ្នំភ្លើងយ៉ាងខ្លាំងក្លានៅ Mount Dukono លើកោះ Halmahera ប្រទេសឥណ្ឌូនេស៊ី បានបណ្តាលឱ្យអ្នកឡើងភ្នំ ៣ នាក់បាត់បង់ជីវិត និងបង្កឱ្យមានប្រតិបត្តិការជួយសង្គ្រោះទ្រង់ទ្រាយធំ។

មនុស្ស ៣ នាក់បានស្លាប់ ក្នុងនោះរួមមានជនជាតិសិង្ហបុរី និង ជនជាតិឥណ្ឌូនេស៊ីម្នាក់។ សាកសពរបស់ពួកគេបច្ចុប្បន្ននៅជាប់លើភ្នំនៅឡើយ ដើម្បីរង់ចាំការស្រង់យកមកវិញ។

ក្នុងចំណោមអ្នកឡើងភ្នំ ២០ នាក់ (ជនបរទេស ៩ នាក់ និងអ្នកស្រុក ១១ នាក់) មាន ១៧ នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។

សាក្សីម្នាក់ដែលជាមគ្គុទ្ទេសក៍ភ្នំ លោក Alex Djangu បានរាយការណ៍ថាមានការញ័ររង្គើរ និងការផ្ទុះចាប់តាំងពីថ្ងៃព្រហស្បតិ៍។ ការផ្ទុះកម្រិតធ្ងន់បានកើតឡើងនៅម៉ោង ៧:៤១ ព្រឹកថ្ងៃសុក្រ ដែលបានវាយប្រហារក្រុមអ្នកឡើងភ្នំជាច្រើនក្រុមនៅក្បែរមាត់រណ្ដៅភ្នំភ្លើង ៕

Comments (0)
Add Comment