ប្រទេសនៅអាស៊ីកំពុងកំពល់មុខប្រេងឡើងថ្លៃដោយសារសង្គ្រាមអ៊ីរ៉ង់

សង្រ្គាមនៅប្រទេសអ៊ីរ៉ង់បានបង្កឱ្យមានវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរនៅទូទាំងតំបន់អាស៊ី ដែលជាតំបន់នាំចូលប្រេងធំជាងគេបំផុតក្នុងលោក។ ការបិទខ្ទប់ច្រកសមុទ្រ Hormuz បានធ្វើឱ្យការនាំចូលប្រេងមកអាស៊ីធ្លាក់ចុះរហូតដល់ ៣០% នៅក្នុងខែមេសា ។

 

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ពីការបង្អាក់កំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីកំពុងអភិវឌ្ឍន៍មកត្រឹម ៤,៧% សម្រាប់ឆ្នាំនេះ ។ សម្រាប់អត្រាអតិផរណាត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥,២% ។

 

ប៉ាគីស្ថាន បង់ក្លាដែស ស្រីលង្កា កំពុងខ្វះខាតថវិកាជាតិ និងត្រូវទិញហ្គាស (LNG) ក្នុងតម្លៃខ្ពស់ហួសហេតុ ។ ចិន មានប្រភពថាមពលចម្រុះ និង មានទំនិញបម្រុងទុកច្រើន ហើយបានបញ្ចេញប្រេងពីឃ្លាំងស្តុកយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីទប់ទល់នឹងការខ្វះខាត។ ជប៉ុនងាកទៅទិញប្រេងពីអាមេរិក ចំណែកឥណ្ឌូណេស៊ីគ្រោងទិញប្រេងពី រុស្ស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ។ ឥណ្ឌូណេស៊ី និងថៃ បានផ្អាកការនាំចេញថាមពលមួយចំនួន ដើម្បីទុកផ្គត់ផ្គង់តម្រូវការក្នុងស្រុក ។

 

ទោះបីជាសេដ្ឋកិច្ចអាស៊ីមានភាពរឹងមាំជាងកាលពីវិបត្តិឆ្នាំ ២០២២ ក៏ដោយ ប៉ុន្តែអ្នកវិភាគព្រមានថា បើកាលណាសង្រ្គាមនៅតែបន្តអូសបន្លាយ នោះកញ្ចប់ថវិកាជាតិ និងប្រេងបម្រុងទុករបស់ប្រទេសទាំងនេះនឹងត្រូវរលាយអស់ ដែលអាចនាំឱ្យមានវិបត្តិធ្ងន់ធ្ងរនៅពេលខាងមុខ ៕

ប្រភព៖ Reuter

Comments (0)
Add Comment