ស្តេច AI ទាំងពីរកំពុងប្តឹងផ្តល់ដល់តុលាការ

យោងតាមឯកសារតុលាការថ្មីៗនេះ លោក Elon Musk បានទាក់ទងទៅប្រធានក្រុមហ៊ុន OpenAI យើងភាគច្រើនស្គាល់ថាជា ChatGPT លោក Greg Brockman នៅថ្ងៃទី ២៥ ខែមេសា ពោលគឺពីរថ្ងៃមុនពេលសវនាការចាប់ផ្តើម ដើម្បីសាកល្បងលទ្ធភាពក្នុងការចរចាបញ្ចប់ក្តី នៅពេលដែលលោក Brockman ស្នើឱ្យភាគីទាំងសងខាងដកពាក្យបណ្តឹងរៀងៗខ្លួន ។

 

លោក Elon Musk បានចោទប្រកាន់ថា OpenAI បានបំពានលើកិច្ច “សប្បុរសធម៌” ដោយបង្វែរពីអង្គការមិនស្វែងរកប្រាក់ចំណេញ មកជាក្រុមហ៊ុនស្វែងរកប្រាក់ចំណេញវិញ។ លោកអះអាងថា លោកត្រូវបានគេបោកប្រាស់ឱ្យផ្តល់មូលនិធិ ហើយបានយកថវិការនោះទៅប្រើប្រាស់មិនប្រក្រតី ។

 

រីឯខាង OpenAI បានតបតថា លោក Musk ធ្លាប់បានគាំទ្ររចនាសម្ព័ន្ធស្វែងរកប្រាក់ចំណេញតាំងពីដំបូង ហើយលោកប្តឹងនៅពេលនេះគឺគ្រាន់តែចង់បំផ្លាញគូប្រជែង បន្ទាប់ពីលោកមិនអាចគ្រប់គ្រង OpenAI បានកាលពីឆ្នាំ ២០១៨ ។

 

សវនាការកំពុងបន្តប្រព្រឹត្តទៅនៅទីក្រុង Oakland រដ្ឋ California។ បុគ្គលល្បីៗជាច្រើន រួមទាំង Sam Altman និង Greg Brockman ត្រូវបានគេរំពឹងថានឹងឡើងផ្តល់សក្ខីកម្មក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោក Musk កំពុងព្យាយាមទាមទារឱ្យដកលោក Altman និង Brockman ចេញពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន OpenAI ផងដែរ ៕

ប្រភព៖ CNN

 

Comments (0)
Add Comment