ច្បាប់​​ស្ដីពីការ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​អនឡាញ ត្រូវ​បាន​ប្រើប្រាស់​ដើម្បីចោទប្រកាន់​ជនបរទេស​រាប់សិបនាក់

ជនបរទេស​យ៉ាង​ហោច​ណាស់​ ៥០​នាក់​នៅ​ខេត្ត​ព្រះសីហនុ ត្រូ​វបាន​ចោទប្រកាន់​ដោយ​ប្រើច្បាប់​ស្ដីពី​ការ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​​បច្ចេក​វិទ្យា​ ក្រោយ​ពេល​ច្បាប់នេះ​​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ថ្ងៃទី៦ ខែមេសា​កន្លង​ទៅ។​

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សាលា​ដំបូង​​ខេត្ត​ព្រះសីហនុកាលពីថ្ងៃទី៣០ ខែមេសា មាន​ករណី​ឆបោក​យ៉ាង​ហោច​ណាស់ ចំនួន ៣​ដាច់​ដោយឡែកពីគ្នា​ ដែល​មាន​ជន​សង្ស័យ​ជាង ៥០​នាក់​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​ច្បាប់​ថ្មី​នេះ។

ក្នុង​ចំណោម​ជន​សង្ស័យ​បរទេស​ ភាគច្រើន​ជា​ជនជាតិ​ចិន បន្ទាប់​មក​មាន​ជនជាត​មីយ៉ាន់ម៉ា និង​ នេប៉ាល់។ ក្នុង​ចំណោម​ពួក​គេ អ្នក​ខ្លះ​ជាប់​បទចោទ ឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដោយ​មានក្រុម​ចាត់​តាំង, ប៉ុនប៉ង​ប្រព្រឹត្ត​អំពើឆបោក​ដោយមាន​ក្រុមចាត់​តាំង, រៀបចំ​មជ្ឈមណ្ឌល​ឆបោកតាម​បច្ចេកវិទ្យា, និង​ជ្រើសរើស​អ្នក​ដទៃ​ឲ្យ​ចូល​រួម​ប្រព្រឹត្ត​បទ​ល្មើសឆបោក​តាម​អនឡាញ។​

ពួក​គេ​ត្រូវ​បាន​បញ្ជូនទៅខ្លួន​បណ្ដោះ​អាសន្ននៅ​ពន្ធនាគារ៕

 

ព្រភព: PostKhmer

Comments (0)
Add Comment