សង្គ្រាម US-Iran បានប៉ះពាល់លើវិស័យធំ 3 មកកាន់ចក្រភពអង់គ្លេស

ផលប៉ះពាល់រួមមាន៖
តម្លៃប្រេងហក់ឡើងខ្ពស់៖ ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅចុងខែកុម្ភៈ ឆ្នាំ ២០២៦ តម្លៃប្រេងម៉ាស៊ូតបានកើនឡើង ៣៥% និងសាំងកើនឡើង ១៩%។ សម្រាប់រថយន្តគ្រួសារទូទៅ ការចាក់ប្រេងម៉ាស៊ូតពេញមួយធុងឥឡូវនេះត្រូវចំណាយបន្ថែមប្រហែល ២៧ ផោន បើធៀបនឹងមុនពេលមានសង្គ្រាម។ ម្យ៉ាងវិញទៀតការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូន ២០% នៃប្រេង និងឧស្ម័នធម្មជាតិរបស់ពិភពលោក។ ការគំរាមកំហែងពីអ៊ីរ៉ង់លើការដឹកជញ្ជូនបានធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់សកល។

តម្លៃថាមពល៖ ទោះបីជាចក្រភពអង់គ្លេសមិនបាននាំចូលឧស្ម័នភាគច្រើនពីមជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែការខ្វះខាតការផ្គត់ផ្គង់សកលបានធ្វើឱ្យតម្លៃបោះដុំឡើងថ្លៃ។ តម្លៃថាមពលតាមផ្ទះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងជាង ១២% (ប្រហែល ២០០ ផោនក្នុងមួយឆ្នាំ) ចាប់ពីខែកក្កដាទៅ។

អតិផរណា និងអត្រាការប្រាក់៖ អតិផរណានៅអង់គ្លេសបានកើនឡើងដល់ ៣.៣% ក្នុងខែមីនា ដោយសារការកើនឡើងនៃតម្លៃប្រេង។ ធនាគារកណ្តាលអង់គ្លេស ដែលដើមឡើយត្រូវបានរំពឹងថានឹងបញ្ចុះអត្រាការប្រាក់ ឥឡូវនេះអាចនឹងរក្សាអត្រាការប្រាក់ឱ្យនៅខ្ពស់ដដែលដើម្បីប្រឆាំងនឹងអតិផរណានេះ។

អត្រាការប្រាក់កម្ចីទិញផ្ទះ (Mortgage): បានកើនឡើងយ៉ាងខ្លាំង ដោយជាមធ្យមបានហក់ឡើងពី ៤.៩៥% ទៅ ៥.៧% ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។

Comments (0)
Add Comment