អជ្ញាធរកេនយ៉ាមានការព្រួយបារម្ភអំពីការងាប់ដំរី ១៤ ក្បាលដោយមិនដឹងមូលហេតុ

អាជ្ញាធរកំពុងបើកការស៊ើបអង្កេតជាបន្ទាន់ ជុំវិញករណីស្លាប់ដោយអាថ៌កំបាំងរបស់ដំរីចំនួន ១៤ ក្បាល ដែលត្រូវបានគេប្រទះឃើញស្លាប់រាយប៉ាយចន្លោះចម្ងាយពី ១៥ ទៅ ៣០ គីឡូម៉ែត្រ ខាងក្រៅឧទ្យានជាតិ Amboseli ភាគខាងត្បូងប្រទេសកេនយ៉ា។ ស្ថាប័នគ្រប់គ្រងសត្វព្រៃកេនយ៉ា (Kenya Wildlife Service) កំពុងធ្វើតេស្តមន្ទីរពិសោធន៍លើគំរូសាច់ដំរីទាំងនោះ ដើម្បីកំណត់ថា តើការស្លាប់នេះបណ្តាលមកពីជំងឺ ការពុល ឬកត្តាបរិស្ថានផ្សេងទៀត បើទោះបីជាមិនទាន់រកឃើញមូលហេតុច្បាស់លាស់ណាមួយនៅឡើយក្តី។ ដោយសារតែសាកសពដំរីទាំងនោះមានអាយុ និងភេទខុសៗគ្នា ហើយត្រូវបានប្រទះឃើញនៅទីតាំងផ្សេងៗគ្នា ការស្លាប់នេះហាក់បីដូចជាមិនមែនកើតឡើងចំពោះតែក្រុមគ្រួសារដំរីមួយក្រុមនោះទេ ។

 

កំណើនអត្រាស្លាប់ក្នុងទំហំធំធេងបែបនេះ គឺជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានសោះនៅក្នុងតំបន់នេះនាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជាពិសេសដោយសារតំបន់នេះមានប្រវត្តិជោគជ័យយ៉ាងខ្លាំងក្នុងការបង្ក្រាបការបរបាញ់ខុសច្បាប់ ស្របពេលអ្នកអភិរក្សក្នុងស្រុកមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រព័ន្ធអេកូឡូស៊ីមួយនេះ ដែលធ្លាប់មានដំរីរស់នៅជាង ២,០០០ ក្បាល គិតត្រឹមឆ្នាំ ២០២៥ ៕