នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ៨:៣៥ នាទី កម្មករថែទាំយន្តហោះម្នាក់អាយុ ៦២ ឆ្នាំ បានបាត់បង់ជីវិត បន្ទាប់ពីភ្លាត់ជើងធ្លាក់ពីលើរពាស់ចល័តមានកម្ពស់ប្រហែល ៦ ម៉ែត្រ (២០ ហ្វីត) ខណៈពេលកំពុងជួសជុលតួខ្លួនយន្តហោះនៅកន្លែងធ្វើការរបស់ក្រុមហ៊ុន Hong Kong Aircraft Engineering Company (HAECO) នាអាកាសយានដ្ឋានអន្តរជាតិហុងកុង ។
ការស៊ើបអង្កេតបឋមរបស់ប៉ូលីសបានបង្ហាញថា ហេតុការណ៍នេះបានកើតឡើងដោយសាររូបលោកជាន់ខុសចន្លោះរវាងរពាស់ ២ ផ្សេងគ្នា ដែលបណ្តាលឲ្យធ្លាក់មកដីរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ និងសន្លប់បាត់ស្មារតី មុនពេលត្រូវ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ North Lantau ហើយត្រូវបានប្រកាសថាស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១០:០៧ នាទីព្រឹកនេះ ។ បច្ចុប្បន្ន អាជ្ញាធរប៉ូលីស និងក្រសួងការងារហុងកុងបានចាត់ទុកករណីនេះជាគ្រោះថ្នាក់ការងារ ហើយកំពុងបន្តការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកមូលហេតុលម្អិតបន្ថែមទៀត ៕