ចៅក្រមសហរដ្ឋអាមេរិកម្នាក់បានទម្លាក់ចោលបណ្តឹងជាប្រព័ន្ធដែលបានស្នើឡើងប្រឆាំងនឹងក្រុមហ៊ុន Apple ។ ការចោទប្រកាន់ក្រុមហ៊ុននេះថាបានបរាជ័យក្នុងការបញ្ឈប់ការចែកចាយរូបភាព ឬ វីដេអូរំលោភបំពានផ្លូវភេទកុមារ (CSAM) នៅលើ iCloud ។
នៅក្នុងសេចក្តីសម្រេចរបស់លោកស្រី ចៅក្រម Noël Wise បានគាំទ្រការការពាររបស់ Apple ក្រោមមាត្រា ២៣០ (Section 230) ដែលជាច្បាប់ការពារវេទិកាអនឡាញពីការទទួលខុសត្រូវលើមាតិកាដែលបង្កើតដោយអ្នកប្រើប្រាស់ ដោយបញ្ជាក់ថា មិនមានច្បាប់បច្ចុប្បន្នណាមួយតម្រូវឱ្យក្រុមហ៊ុនតាមដាន និងរាយការណ៍ពី CSAM ដោយស្វ័យប្រវត្តិនោះទេ ។ សំណុំរឿងនេះត្រូវបានទម្លាក់ចោលជាស្ថាពរ (Dismissed with prejudice) ដែលរារាំងដើមបណ្តឹងពីការដាក់ពាក្យបណ្តឹងម្តងទៀត ទោះបីជាតំណាងផ្លូវច្បាប់របស់ពួកគេបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះបង្ហាញយ៉ាងច្បាស់ពីតម្រូវការបន្ទាន់សម្រាប់ការកែទម្រង់ច្បាប់ទាក់ទងនឹងគណនេយ្យភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក៏ដោយ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សផ្សេងទៀតដូចជា Meta និង YouTube ថ្មីៗនេះបានប្រឈមមុខនឹងការផាកពិន័យរាប់លានដុល្លារដោយមានការរំលងមាត្រា ២៣០ តាមរយៈការផ្តោតលើការរចនាវេទិកាជាក់លាក់របស់ពួកគេក្តី សេចក្តីសម្រេចនេះគឺជាជ័យជម្នះដ៏ធំមួយសម្រាប់ Apple ទោះបីជាក្រុមហ៊ុននៅតែបន្តដោះស្រាយបណ្តឹងទាក់ទងនឹង CSAM ដាច់ដោយឡែកមួយទៀត ដែលប្តឹងដោយអគ្គមេធាវីរដ្ឋ West Virginia ក៏ដោយ ៕