សត្វក្របីដ៏កម្រមួយក្បាលនេះ កំពុងផ្ទុះក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម និងនៅសួនសត្វជាតិបង់ក្លាដែស ក្នុងទីក្រុងដាកា (Dhaka) ដោយសារតែវាមានកំប៉ោយសក់ពណ៌ទង់ដែង ពណ៌ស្បែក និងភ្នែក ធ្វើអោយអ្នកទស្សនាជាច្រើននិយាយថា មានរូបរាងដូចទៅនឹងប្រធានាធិបតី ដូណាល់ ត្រាំ។
ដើមឡើយ ក្របីមួយក្បាលនេះត្រូវបានគេចាប់យកទៅលក់ក្នុងពិធីបុណ្យ Eid al-Adha (ពិធីបុណ្យបូជាសាច់របស់សាសនាឥស្លាម) ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានចូលជ្រៀតជ្រែកដើម្បីជួយសង្គ្រោះសត្វដ៏កម្រនេះ ហើយបានបញ្ជូនវាទៅកាន់សួនសត្វជាតិវិញ ។
សត្វក្របីនេះបានទាក់ទាញហ្វូងមនុស្សចូលទស្សនាយ៉ាងច្រើនកុះករ ខណៈពេលដែលអ្នកទស្សនាមួយចំនួនយកវាមកប្រៀបធៀបទៅនឹងបុគ្គលល្បី ប៉ុន្តែអ្នកខ្លះទៀតយល់ថា ការយកឈ្មោះមេដឹកនាំពិភពលោកមកដាក់ឲ្យសត្វពាហនៈបែបនេះ គឺជារឿងមិនសមរម្យ និងខ្វះការគោរព ។
ដំបូងឡើយ កន្លែងដាក់តាំងបង្ហាញមានដាក់ផ្លាកឈ្មោះសត្វក្របីនោះថា “ដូណាល់ ត្រាំ” ប៉ុន្តែក្រោយមកផ្លាកនោះត្រូវបានគេដកចេញវិញ។ ភ្លាមៗនោះ ប្រធានគ្រប់គ្រងសួនសត្វក៏ត្រូវបានបណ្តេញចេញពីតំណែងផងដែរ ទោះបីជាមន្ត្រីរដ្ឋាភិបាលមិនបានបញ្ជាក់ផ្លូវការថា រឿងទាំងពីរនេះមានទំនាក់ទំនងគ្នាដោយផ្ទាល់ឬយ៉ាងណាក៏ដោយ ៕
ប្រភព៖ Foxnews