លោក ដូណាល់ ត្រាំ តែងតាំងអតីតមេធាវីផ្ទាល់ខ្លួនជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក

ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសនៅក្នុងកម្មវិធីបាយល្ងាចឯកជនមួយនៅសេតវិមានថា លោកនឹងតែងតាំងលោក Todd Blanche ជាផ្លូវការឱ្យធ្វើជាអគ្គមេធាវីអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ការតែងតាំងជាផ្លូវការនេះ នឹងបញ្ចប់តួនាទីរយៈពេលពីរខែរបស់លោក Blanche ក្នុងនាមជា អគ្គមេធាវីស្តីទី បន្ទាប់ពីអ្នកកាន់តំណែងមុនគឺលោកស្រី Pam Bondi ត្រូវបានបណ្តេញចេញពីតំណែង ។

 

អ្នកនាំពាក្យសេតវិមាន លោកស្រី Abigail Jackson បានកោតសរសើរលោក Blanche ថាជាអ្នកស្នេហាជាតិអាមេរិកដែលបានប្រយុទ្ធប្រឆាំងនឹងយុទ្ធនាការវាយប្រហារតាមផ្លូវច្បាប់ ហើយបានបញ្ជាក់ថា លោក ត្រាំ ពេញចិត្តយ៉ាងខ្លាំងចំពោះការងាររបស់លោកកន្លងមក ។

 

ក្នុងនាមជាអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក ត្រាំ លោក Blanche បានប្រើប្រាស់ពេលវេលារបស់លោកក្នុងតំណែងស្តីទីនេះ ដើម្បីតម្រង់ទិសដៅក្រសួងយុត្តិធម៌ឱ្យស្របទៅនឹងរបៀបវារៈរបស់លោក ត្រាំ។

 

ប៉ុន្តែអ្នករិះគន់បានលើកឡើងថា លោក Blanche បានប្រើប្រាស់ក្រសួងយុត្តិធម៌ធ្វើជាឧបករណ៍វាយប្រហារផ្ទាល់ខ្លួន និងបំរើនយោបាយជាផលប្រយោជន៍របស់លោក ត្រាំ ។

 

នាពេលកន្លងមកលោកបានសាងរឿងល្អដែលធ្វើអោយលោក ត្រាំ ពេញចិត្ដដូចជា៖

-ការចោទប្រកាន់ជាផ្លូវការលើបុគ្គលដែលជាសត្រូវផ្ទាល់ខ្លួនរបស់ប្រធានាធិបតី ដូចជាអតីតប្រធាន FBI លោក James Comey

-ការលុបចោលវិធានការត្រួតពិនិត្យអាវុធ

-ការចេញដីកាកោះហៅអ្នកកាសែតដើម្បីបង្ខំឱ្យប្រាប់ប្រភពព័ត៌មាន

-ការចាប់ផ្តើមគំនិតផ្តួចផ្តើមបង្ក្រាបការបោកប្រាស់ទូទាំងប្រទេស ដែលស្របគ្នានឹងគោលនយោបាយរបស់សេតវិមាន

ប្រភព៖ CNN

Comments (0)
Add Comment