ការប៉ះទង្គិចគ្នារវាងអ្នកគាំទ្របាល់ទាត់ និងប៉ូលីសនៅទូទាំងប្រទេសបារាំង បានបណ្តាលឱ្យមានការចាប់ខ្លួនមនុស្សជាង ៤០០ នាក់ (រួមទាំង ២៨០ នាក់នៅទីក្រុងប៉ារីស) និងធ្វើឱ្យមន្ត្រីប៉ូលីស ៧ នាក់រងរបួស ។
ការអបអរសាទរបានក្លាយទៅជាហិង្សា នៅពេលដែលហ្វូងមនុស្សបានដុតកាំជ្រួចនិងកាំជ្រួចផ្សែង ដុតកង់អគ្គិសនីនៅលើផ្លូវ វាយកម្ទេចកញ្ចក់ហាងទំនិញ ព្រមទាំងបង្កការខូចខាតដល់រថយន្ត និង បេនចាំឡានក្រុងផងដែរ ។
ប៉ូលីសរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយ ហើយប៉ូលីសបានប្រើប្រាស់ហ្គាសបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្ស ដែលបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់សេវាកម្មឡានក្រុង និងរថភ្លើងនៅក្នុងទីក្រុងប៉ារីស។
នេះជាឆ្នាំទីពីរជាប់ៗគ្នាហើយដែលអំពើហិង្សាបង្កឡើងដោយសាររឿងបាល់ទាត់បានកើតឡើងនៅក្នុងប្រទេសបារាំង បន្ទាប់ពីជ័យជម្នះជើងឯកឆ្នាំ ២០២៥ របស់ក្រុម PSG ដែលកាលនោះបានបណ្តាលឱ្យមនុស្ស ២ នាក់បាត់បង់ជីវិត ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nuñez បានថ្កោលទោសអំពើហិង្សានេះថា មិនអាចទទួលយកបានជាដាច់ខាត ខណៈដែលមេដឹកនាំស្តាំនិយមជ្រុល លោកស្រី Marine Le Pen បានរិះគន់រដ្ឋាភិបាលដោយអះអាងថា កុបកម្មបែបនេះកើតឡើងតែនៅក្នុងប្រទេសបារាំងប៉ុណ្ណោះ ។
ទោះបីជាមានភាពវឹកវរក៏ដោយ កម្មវិធីដង្ហែរពានរង្វាន់ជ័យជម្នះនៅតែត្រូវបានគ្រោងធ្វើឡើងនៅរសៀលថ្ងៃអាទិត្យនេះ ដោយរួមមានការដង្ហែក្បួននៅជិតប៉ម Eiffel និង ការទទួលស្វាគមន៍ពីប្រធានាធិបតីបារាំង លោក Emmanuel Macron ផងដែរ ៕