សត្វប្រជៀវមួយក្បាលត្រូវបានគេប្រទះឃើញ ហើយមានផ្ទុកវីរុសអាសន្នរោគ

សត្វប្រជៀវមួយក្បាលត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី ២៦ ខែឧសភា នៅជិតផ្លូវដើរក្នុងតំបន់ Palo Verde Common នៃទីក្រុង South Fremont រដ្ឋកាលីហ្វ័រញ៉ា ហើយវាត្រូវបានតេស្តរកឃើញថាមានផ្ទុកវីរុសអាសន្នរោគ Rabies ។

 

ស្ថាប័នគ្រប់គ្រងសត្វល្អិត និងសត្វចម្លងរោគប្រចាំស្រុក Alameda (Alameda County Vector Control) កំពុងស៊ើបអង្កេតលើករណីនេះ ប៉ុន្តែបច្ចុប្បន្នមិនទាន់មានសេចក្តីរាយការណ៍ថាមានមនុស្ស ឬសត្វណាមួយឆ្លងមេរោគពីប្រជៀវនោះនៅឡើយទេ ហើយប្រជាជននៅក្នុងតំបន់ត្រូវបានគេជូនដំណឹងរួចរាល់ ។

 

ជនណាដែលបានប៉ះពាល់ ឬ ត្រូវបានប្រជៀវនោះខាំ ត្រូវតែស្វែងរកការព្យាបាលជាបន្ទាន់ រួចត្រូវទាក់ទងទៅកម្មវិធីជំងឺឆ្លងស្រួចស្រាវនៃមន្ទីរសុខាភិបាលសាធារណៈស្រុក Alameda តាមរយៈលេខទូរស័ព្ទ 510-267-3250 ។

 

ជំងឺ Rabies គឺជាជំងឺវីរុសដ៏កាចសាហាវដែលប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធប្រសាទ និងអាចបណ្តាលឱ្យបាត់បង់ជីវិតបាន ប៉ុន្តែវាអាចបង្ការបាន ប្រសិនបើអ្នកប៉ះពាល់ទទួលបានការចាក់វ៉ាក់សាំងការពារភ្លាមៗបន្ទាប់ពីមានការប្រឈមមុខ ៕

ប្រភព៖ Foxnews

Comments (0)
Add Comment