អ៊ុយក្រែនកំពុងមានប្រៀបលើសង្រ្គាមគ្មានមនុស្ស ជាមួយរុស្សី

ដោយសារតែការខ្វះខាតកម្លាំងទ័ពយ៉ាងធ្ងន់ធ្ងរ អ៊ុយក្រែនបានផ្លាស់ប្តូរយុទ្ធសាស្ត្រយ៉ាងលឿនទៅរកការប្រើប្រាស់ សង្គ្រាមគ្មានមនុស្សបើក Unmanned Warfare ដោយប្រើប្រាស់មនុស្សយន្តលើដី ដ្រូន  និង រថក្រោះបញ្ជាពីចម្ងាយដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ី ។

 

ក្រុមមេបញ្ជាការឥឡូវនេះអាចដឹកនាំការវាយប្រហារនៅសមរភូមិជួរមុខពីក្នុងបណ្តាញក្រោមដីតាមរយៈការផ្សាយបន្តផ្ទាល់ (livestreams) ។ នៅក្នុងអង្គភាពមួយ ប្រតិបត្តិការដឹកនាំដោយមនុស្សយន្តទទួលបានលទ្ធផលស្មើនឹងការប្រើប្រាស់ទ័ព ២,៣០០ នាក់ ដែលជួយសង្គ្រោះជីវិតទាហានអ៊ុយក្រែនបានប្រហែល ១,០០០ នាក់ ដោយសារមិនមានការបាត់បង់ជីវិតមនុស្ស ។

 

អ៊ុយក្រែនកំពុងដាក់ពង្រាយមនុស្សយន្តមានកង់ផ្ទុកគ្រឿងផ្ទុះ កាំភ្លើងធំដែលបំពាក់លើច្រវាក់រថក្រោះ និងយានជំនិះផ្គត់ផ្គង់ស្វ័យប្រវត្តិ ដែលអាចដឹកជញ្ជូនគ្រាប់រំសេវ និង ស្បៀងអាហារក្នុងដំណើរការរហូតដល់ ១០ ម៉ោង ។

 

ទោះបីជាបច្ចេកវិទ្យាស្វ័យប្រវត្តិនេះធ្វើអោយអ៊ុយក្រែនមានប្រៀបខ្លាំង ប៉ុន្តែវាក៏ជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការអស់កម្លាំងល្វើយរបស់ទាហានថ្មើរជើងអ៊ុយក្រែន ដែលអ្នកខ្លះត្រូវចំណាយពេលជិតមួយឆ្នាំពេញនៅក្នុងលេណដ្ឋានជួរមុខ ៕

Comments (0)
Add Comment