ប្រតិបត្តិការជួយសង្គ្រោះមនុស្សក្នុងរូងភ្នំនៅប្រទេសឡាវប្រឈមមុខនឹងផលពិបាកខ្លាំង

ក្រុមអ្នកមុជទឹកជំនាញអន្តរជាតិកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះបុរស ៥ នាក់ ដែលបានជាប់គាំងនៅក្នុងរូងភ្នំដែលមានទឹកជំនន់ ជម្រៅ ៣០០ ម៉ែត្រ ក្នុងខេត្តសៃសូមប៊ូន (Xaisomboun) ប្រទេសឡាវ។ ពួកគាត់បានជាប់ខាងក្នុង បន្ទាប់ពីការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបិទផ្លូវចេញ អំឡុងពេលពួកគាត់ចូលទៅស្វែងរកមាស ។

 

ផ្លូវក្នុងរូងភ្នំនេះមានទំហំតូច និងចង្អៀត ផ្លូវខ្លះតូចរហូតដល់ទាមទារឱ្យមានតែអ្នកមុជទឹកដែលមានរាងស្លីមខ្លាំង (ទម្ងន់ក្រោម ៦០-៧០ គីឡូក្រាម) ទើបអាចលូនចូលទៅបាន ដោយប្រើចុងម្រាមដៃ និងចុងម្រាមជើងដើម្បីទប់ខ្លួន។ អ្នកមុជទឹកត្រូវប្រឈមមុខនឹងទឹកដែលល្អក់កករមើលមិនឃើញអ្វីទាំងអស់ ហើយជញ្ជាំងភក់នៅក្នុងរូងភ្នំមានសភាពទន់ដែលងាយនឹងបាក់ស្រុតចុះមកណាស់ ។

 

ផ្លូវប្រវែង ៣០ ម៉ែត្រចុងក្រោយទៅកាន់អ្នកជាប់ខាងក្នុង គឺត្រូវបានលិចទឹកទាំងស្រុង ដោយសារតែរដូវវស្សាទើបតែចាប់ផ្តើម ក្រុមសង្គ្រោះបារម្ភថា ព្យុះភ្លៀងដែលនឹងមកដល់អាចជន់លិចរូងភ្នំឡើងវិញ ព្រោះប្រព័ន្ធបូមទឹកបច្ចុប្បន្នមិនអាចទប់ទល់បានឡើយ ដែលនេះជាការប្រណាំងប្រជែងនឹងពេលវេលាយ៉ាងខ្លាំង ៕

ប្រភព៖ Channelnewsasia

Comments (0)
Add Comment