រ៉ុក្កែតរបស់លោក Jeff Bezos បានផ្ទុះអំឡុងពេលសាកល្បងនៅរដ្ឋផ្លរីដា

រ៉ុក្កែតរបស់ក្រុមហ៊ុន Blue Origin បានផ្ទុះបង្កើតជាដុំភ្លើងដ៏ធំមួយ អំឡុងពេលធ្វើតេស្តសាកល្បងម៉ាស៊ីន (hotfire test) នៅពេលយប់ នាទីលានបង្ហោះ Cape Canaveral ក្នុងរដ្ឋផ្លរីដា (Florida) ។

 

បុគ្គលិកទាំងអស់ត្រូវបានបញ្ជាក់ថាមានសុវត្ថិភាព ហើយអាជ្ញាធរគ្រប់គ្រងគ្រោះអាសន្នប្រចាំតំបន់បានអះអាងថា មិនមានការគំរាមកំហែងដល់សាធារណជននោះទេ ។

 

មូលហេតុនៃការផ្ទុះខុសប្រក្រតីនេះមិនទាន់ត្រូវបានដឹងនៅឡើយទេ តែកងកម្លាំងលំហអាកាសអាមេរិក (US Space Force) និងក្រុមហ៊ុន Blue Origin កំពុងវាយតម្លៃលើទិន្នន័យ ហើយអង្គការណាសា (NASA) បានបង្ហាញការគាំទ្រដល់ការស៊ើបអង្កេតឱ្យបានហ្មត់ចត់។ ចំណែកឯរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានបញ្ជាក់ថា ការធ្វើតេស្តនេះមិនស្ថិតក្រោមវិសាលភាពរបស់ចរាចរណ៍ផ្លូវអាកាសឡើយ ។

 

គួរបញ្ជាក់ថាកាលពីខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុនធ្លាប់ទទួលបានជោគជ័យធំមួយ ដោយបានបង្ហោះរ៉ុក្កែតធុនធ្ងន់ New Glenn និងបានចុះចតឧបករណ៍រុញច្រាន (booster) មកវិញដោយជោគជ័យជាលើកដំបូងផងដែរ ។ លោក Jeff Bezos ដែលជាស្ថាបនិក បានទទួលស្គាល់ថា នេះជាថ្ងៃដ៏សោគសង្វែកបំផុតប៉ុន្តែលោកបានអះអាងថា ពួកគេនឹងស្វែងរកមូលហេតុឫសគល់ ព្រមទាំងជួសជុលអ្វីៗដែលត្រូវធ្វើឡើងវិញ ដើម្បីត្រលប់ទៅធ្វើការបង្ហោះបន្តទៀត  ៕

ប្រភព៖ BBC

 

https://www.youtube.com/watch?v=1O90WZJALYc

Comments (0)
Add Comment