អ្នកវិភាគថាមពល៖ ទីផ្សារប្រេងពិភពលោកនឹងនៅតែមានភាពតឹងតែងរហូតដល់ឆ្នាំ ២០២៧

តម្លៃប្រេងឆៅពិភពលោកបានធ្លាក់ចុះជាង 5% (ប្រេង Brent ធ្លាក់ចុះមកត្រឹម $97.90) ហើយសន្ទស្សន៍ភាគហ៊ុន Nikkei របស់ជប៉ុនបានកើនឡើង 2.9% ដោយសារក្តីសង្ឃឹមរំពឹងថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ នឹងបើកដំណើរការ ច្រកសមុទ្រ Hormuz ឡើងវិញ។ ច្រកសមុទ្រនេះជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់ ដែលត្រូវបានបិទចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។

 

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីសន្តិភាពត្រូវបានចរចាស្ទើរតែរួចរាល់ហើយ បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ អ៊ីស្រាអែល និងបណ្តាប្រទេសតំបន់ឈូងសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ លោកបានជម្រុញអ្នកចរចា កុំបង្ខំឱ្យលឿនពេក ខណៈដែលអ៊ីរ៉ង់បានព្រមានថាបញ្ហាសំខាន់ៗមួយចំនួននៅមិនទាន់ដោះស្រាយនៅឡើយ។

 

ទោះបីជាតម្លៃប្រេងមានការធ្លាក់ចុះភ្លាមៗក៏ដោយ អ្នកវិភាគថាមពលបានព្រមានថា ទីផ្សារប្រេងពិភពលោកនឹងនៅតែមានភាពតឹងតែងរហូតដល់ឆ្នាំ ២០២៧ ដោយសារតែការខូចខាតហេដ្ឋារចនាសម្ព័ន្ធ កង្វះខាតស្តុកប្រេងពិភពលោក និង ពេលវេលាដែលត្រូវប្រើប្រាស់ដើម្បីស្តារលំហូរដឹកជញ្ជូនតាមនាវាឡើងវិញ ៕

ប្រភព៖ BBC

Comments (0)
Add Comment