លោក ស៊ី ជីនភីង អាចនិងមានទស្សនកិច្ចទៅកូរ៉េខាងជើងនៅសប្តាហ៍ក្រោយ

យោងតាមប្រភពសម្ងាត់ពីទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងយ៉ាងឆាប់បំផុតនៅសប្តាហ៍ក្រោយ ឬ ដើមខែក្រោយ) ។

 

គម្រោងដំណើរទស្សនកិច្ចនេះ កើតឡើងភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ីមកកាន់ទីក្រុងប៉េកាំង ក៏ដូចជាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមុន ។

 

ប្រភពនានាបានបង្ហើបថា លោក ស៊ី ជីនភីង អាចនឹងស្វែងរកការសម្របសម្រួលទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ស្របពេលដែលទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង កំពុងមានភាពកក់ក្តៅឡើងវិញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

 

អ្នកនាំពាក្យក្រសួងការបរទេសចិន បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីគម្រោងដំណើរទស្សនកិច្ចនេះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺជាមិត្តល្អ និង ជាអ្នកជិតខាងជិតស្និទ្ធ ។ លោកបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការដើរតួនាទីជាអ្នកស្ថាបនាលុបបំបាត់អាវុធនុយក្លេអ៊ែរ និង ការដោះស្រាយបញ្ហានយោបាយនៅលើឧបទ្វីបកូរ៉េ ៕

ប្រភព៖ scmp

Comments (0)
Add Comment