ប្រទេសអ៊ុយក្រែនកំពុងពិចារណាធ្វើឱ្យរូបភាពអាសអាភាស (សិច) ក្លាយជារឿងស្របច្បាប់ ដើម្បីបញ្ចូលឧស្សាហកម្មកម្សាន្តនេះសម្រាប់មនុស្សពេញវ័យទៅក្នុងសេដ្ឋកិច្ចស្របច្បាប់ និងបង្កើនចំណូលពន្ធក្នុងអំឡុងពេលសង្គ្រាមជាមួយរុស្ស៊ី។
តំណាងរាស្ត្រ Yaroslav Zhelezniak បានយល់ថា ការធ្វើឱ្យស្របច្បាប់នេះអាចបង្កើតចំណូលពន្ធបានរហូតដល់ ២៥ លានដុល្លារ ដែលអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់យន្តហោះដ្រូនប្រហែល ៣០ ០០០ គ្រឿងសម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន។
បច្ចុប្បន្ននេះ ការផលិត ការកាន់កាប់ ឬការចែកចាយរូបភាពអាសអាភាស គឺខុសច្បាប់នៅក្នុងប្រទេសអ៊ុយក្រែន ហើយអាចប្រឈមនឹងទោសពន្ធនាគាររហូតដល់ ៧ ឆ្នាំ ទោះបីជាឧស្សាហកម្មនេះនៅតែបន្តរីកចម្រើនក៏ដោយ។
បញ្ហានេះបានបង្កើតជាស្ថានភាពពិបាកខាងផ្លូវច្បាប់សម្រាប់អ្នកផលិតមាតិកា ដែលពួកគេអាចប្រឈមមុខនឹងការចោទប្រកាន់ពីបទរូបភាពអាសអាភាស ទោះប្រកាសប្រាក់ចំណូល និងបង់ពន្ធរួចហើយក៏ដោយ។
សេចក្តីព្រាងច្បាប់របស់លោក Zhelezniak បានឆ្លងផុតការពិនិត្យលើកទីមួយនៅក្នុងខែកក្កដា ហើយកំពុងរង់ចាំការពិនិត្យលើកទីពីរ បន្ទាប់ពីប្រធានាធិបតី Volodymyr Zelensky បាននិយាយថាសភាជាតិ នឹងពិចារណាលើសំណើនេះដែរ ។