គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគម បានអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ CDC ចូលរួម «សន្និសីទអនាគតនៃការវិនិយោគ ឆ្នាំ២០២៦» នៅទីក្រុងសៀមិន សាធារណរដ្ឋប្រជាមានិតចិន ។
ក្នុងសន្និសីទនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបង្ហាញពីបរិបទវិនិយោគសកល ដោយលើកឡើងពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀង CCFTA និង RCEP ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានទស្សនាស្តង់ពិពរណ៍បច្ចេកវិទ្យាចុងក្រោយ ដូចជា AI, ថាមពលបៃតង និងបច្ចេកវិទ្យាឌីជីថលផងដែរ ។
វត្តមានរបស់សមាគមឧកញ៉ាកម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា ជាមួយវិនិយោគិនបរទេស ដើម្បីស្វែងរកឱកាសធុរកិច្ចថ្មីៗ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ៕