ហុងកុងនិងមានអវកាសយានិកលើកដំបូងក្នុងប្រវត្តិសាស្រ្ត

0 5

អ្នកស្រី Lai Ka-ying ក្លាយជាអវកាសយានិកដំបូងបង្អស់របស់ហុងកុង និងជាស្ត្រីទី៤ របស់ប្រទេសចិនដែលបានធ្វើដំណើរទៅកាន់លំហអាកាស ។

 

អ្នកស្រីត្រូវបានជ្រើសរើសជាអ្នកជំនាញផ្នែកផ្ទុកទិន្នន័យនិងឧបករណ៍ (Payload Specialist) សម្រាប់បេសកកម្មអវកាស Shenzhou-23 ទៅកាន់ស្ថានីយអវកាស Tiangong ដែលគ្រោងនឹងបង្ហោះនៅវេលាម៉ោង ១១:០៨ យប់ ថ្ងៃអាទិត្យនេះ។

 

អ្នកស្រី Lai គឺជាអតីតស្នងការប៉ូលីសដែលមានសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ អ្នកស្រីត្រូវបានជ្រើសរើសឱ្យចូលរួមវគ្គបណ្តុះបណ្តាលក្នុងឆ្នាំ ២០២៤ ក្នុងចំណោមអវកាសយានិកជំនាន់ទី៤ របស់ចិនដែលរួមមានអ្នកជំនាញមកពីតំបន់រដ្ឋបាលពិសេសហុងកុង និង ម៉ាកាវ ។

 

គួរបញ្ជាក់ថា អ្នកស្រីនឹងធ្វើដំណើរបំពេញបេសកកម្មរួមគ្នាជាមួយមេបញ្ជាការ លោក Zhu Yangzhu (ដែលធ្លាប់ឆ្លងកាត់បេសកកម្ម Shenzhou-16) និង លោក Zhang Zhiyuan ដែលជាអ្នកថ្មីថ្មោងដូចគ្នា ៕

Leave A Reply

Your email address will not be published.