អាមេរិកថា គុយបាយកំពុងលាក់ទីប្រឹក្សាយោធាអ៊ីរ៉ង់នៅក្នុងប្រទេសខ្លួន

0 3

លោក ដូណាល់ ត្រាំ បានដាក់សម្ពាធយ៉ាងខ្លាំងលើប្រទេសគុយបា ដោយបានចាត់ទុកប្រទេសនេះថាជា ការគំរាមកំហែងដល់សន្តិសុខជាតិ ស្របពេលមានរបាយការណ៍មួយថាទីក្រុងហាវ៉ាណា (Havana) មានដ្រូនចំនួន ៣០០គ្រឿង និង មានទីប្រឹក្សាយោធាអ៊ីរ៉ង់កំពុងសំខំនៅប្រទេសមួយនេះ ។ លោក ត្រាំ ក៏បានលើកឡើងជាចំហផងដែរថា រដ្ឋាភិបាលគុយបាជិតដល់ពេលដួលរលំហើយ ។

 

ទីក្រុងវ៉ាស៊ីនតោនបានកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងរបស់គុយបា ដោយព្រមានដាក់ពន្ធលើប្រទេសផ្គត់ផ្គង់ដូចជា ម៉ិកស៊ិក និងវេណេស៊ុយអេឡា ជាដើម ។ ការកាត់ផ្តាច់នេះបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីយ៉ាងធ្ងន់ធ្ងរ និងបង្កើតឱ្យមានការតវ៉ាទ្រង់ទ្រាយធំដោយសារតែកង្វះខាតស្បៀងអាហារ និង ថ្នាំសង្កូវ ។

 

សហរដ្ឋអាមេរិកបានចោទប្រកាន់អតីតមេដឹកនាំគុយបាវ័យ ៩៥ឆ្នាំ រូបនេះពីបទមនុស្សឃាតពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្នាំ ១៩៩៦ ដែរកាលនោះយន្តហោះចម្បាំងគុយបាបានបាញ់ទម្លាក់យន្តហោះស៊ីវិលរបស់ក្រុមជនភៀសខ្លួនគុយបា ។

 

ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស-កាណែល (Miguel Díaz-Canel) និងរដ្ឋាភិបាលរបស់លោក បានអះអាងថា ពួកគេមិនចង់មានសង្គ្រាមនោះទេ និង បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងរៀបចំ រឿងក្តីក្លែងបន្លំ​ (fraudulent case) ដើម្បីយកលេសធ្វើអន្តរាគមន៍យោធា។ ទោះបីជាគុយបាកំពុងប្រឈមមុខនឹងវិបត្តិចលាចលផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរក៏ដោយ ប្រទេសជាសម្ព័ន្ធមិត្តដូចជា រុស្ស៊ី និងចិន បានចេញមុខថ្កោលទោសសកម្មភាពរបស់អាមេរិកយ៉ាងខ្លាំង ដោយចាត់ទុកថា នេះជាការគំរាមកំហែងឈានទៅរកអំពើហិង្សា ៕

ប្រភព៖ CNN

Leave A Reply

Your email address will not be published.