Shakira ឈ្នះក្តីទទួលបានប្រាក់ €55 លានត្រឡប់មកវិញពីរដ្ឋាភិបាលអេស្ប៉ាញ

0 1

តុលាការជាន់ខ្ពស់អេស្ប៉ាញបានសម្រេចឱ្យតារាចម្រៀងសញ្ជាតិកូឡុំប៊ី លោកស្រី Shakira រួចផុតពីបទ បន្លំពន្ធ (Tax Fraud) សម្រាប់ឆ្នាំ ២០១១ ។ តុលាការក៏បានបង្គាប់ឱ្យក្រសួងរតនាគារអេស្ប៉ាញសងប្រាក់ចំនួន €៥៥ លានអឺរ៉ូ (៤៨ លានផោន / ៦៤ លានដុល្លារ) រួមទាំងការប្រាក់ត្រឡប់ទៅនាងវិញផងដែរ បន្ទាប់ពីធ្លាប់រកឃើញថា ប្រាក់ទាំងនោះត្រូវបានប្រមូលដោយមិនត្រឹមត្រូវ ។

 

Shakira បានសម្តែងការធូរស្រាលក្នុងចិត្ត ដោយនិយាយថាតុលាការបាន “ផ្តល់ភាពស្អាតស្អំ” ដល់នាងវិញ បន្ទាប់ពីការវាយប្រហារលើកេរ្តិ៍ឈ្មោះអស់ជាច្រើនឆ្នាំ។ ការឈ្នះក្តីនេះបានកើតឡើងចំពេលដែលអាជីពរបស់នាងកំពុងផ្ទុះខ្លាំង ។ ថ្មីៗនេះនាងបានទាក់ទាញអ្នកទស្សនាដល់ទៅ ២ លាននាក់ក្នុងការប្រគំតន្ត្រីនៅឆ្នេរ Copacabana ក្នុងទីក្រុង Rio de Janeiro ហើយនាងបានប្រកាសថានឹងឡើងសម្តែងក្នុងកម្មវិធីតន្ត្រីពាក់កណ្តាលវគ្គ (Half-time show) នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA Men’s World Cup និងត្រូវបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក Women Don’t Cry Anymore របស់នាង ជាមួយនឹងការសម្តែងនៅទីក្រុងម៉ាឌ្រីដ ចាប់ពីខែកញ្ញាទៅ ៕

ប្រភព៖ BBC

Leave A Reply

Your email address will not be published.