អាមេរិកជឿជាក់ថាកូនប្រុសលោក Ali Khamenei ជាអ្នកនៅពីក្រោយការរៀបចំយុទ្ធសាស្រ្តរបស់អ៊ីរ៉ង់

0 8

លោក Mojtaba ពុំទាន់បង្ហាញខ្លួននៅទីសាធារណៈឡើយ ចាប់តាំងពីលោកបានរងរបួសធ្ងន់នៅក្នុងការវាយប្រហារដែលបានសម្លាប់ឪពុករបស់លោក (Ali Khamenei) ។

 

អាមេរិកមិនទាន់អាចបញ្ជាក់ពីទីតាំងរបស់លោកបាននៅឡើយទេ ហើយលោកត្រូវបានគេរាយការណ៍ថា មិនដែលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ដោយធ្វើការទាក់ទងតាមរយៈការជួបផ្ទាល់ ឬតាមរយៈអ្នកនាំសារតែប៉ុណ្ណោះ ខណៈដែលមន្ត្រីអ៊ីរ៉ង់អះអាងថា លោកមានសុខភាពល្អបរិបូរណ៍ ។ តាមការសន្និដ្ឋានរបស់ភ្នាក់ងារសម្ងាត់អាមេរិកយល់ថា លោកនៅតែដាច់ដោយឡែកដើម្បីព្យាបាលរបួស និង កំពុងជួយរៀបចំយុទ្ធសាស្ត្រសង្គ្រាម និង ការចរចាជាមួយសហរដ្ឋអាមេរិក ។

 

របាយការណ៍ CIA ប៉ាន់ស្មានថា សេដ្ឋកិច្ចអ៊ីរ៉ង់អាចទ្រាំទ្រនឹងការបិទខ្ទប់របស់អាមេរិកបានប្រហែល ៤ ខែទៀត មុននឹងឈានទៅរកការដួលរលំទាំងស្រុង។ សហរដ្ឋអាមេរិកបន្តការបិទខ្ទប់សេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ដាក់ចេញនូវសំណើបង្រួបបង្រួមមួយ។

 

ប្រធានាធិបតី Trump នៅតែប្រកាន់ជំហរថា សហរដ្ឋអាមេរិកគឺជាអ្នកកាន់សន្លឹកបៀរមានប្រៀបជាង ហើយលោកបានហៅមន្ត្រីដឹកនាំថ្មីរបស់អ៊ីរ៉ង់ថាជាមនុស្សមានហេតុផល បើទោះបីជាមានភាពជាប់គាំងនៅច្រកសមុទ្រ Hormuz ក៏ដោយ ៕

Leave A Reply

Your email address will not be published.