ប្រធានាធិបតី Trump ត្រៀមបណ្តេញមន្រ្តីម្នាក់ចេញពីរដ្ឋបាលរបស់គាត់

0 9

របាយការណ៍បានបង្ហាញពីការផ្លាស់ប្តូរថ្នាក់ដឹកនាំដ៏សំខាន់នៅក្នុង រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ខណៈដែលសេតវិមានកំពុងឈានទៅរកការបណ្តេញសលោក Marty Makary ចេញពីតំណែង។

យោងតាមសេចក្តីរាយការណ៍ ប្រធានាធិបតី Trump បានយល់ព្រមលើការបណ្តេញលោក Makary បន្ទាប់ពីមានភាពរកាំរកូសផ្ទៃក្នុងជាច្រើនខែ។ ទោះបីជាទីប្រឹក្សាមួយចំនួននិយាយថា ការសម្រេចចិត្តនេះមិនទាន់បញ្ជាក់ច្បាស់ ហើយលោក Trump បានបដិសេធជាសាធារណៈកាលពីថ្ងៃសុក្រក៏ដោយ ប៉ុន្តែប្រភពជិតស្និទ្ធនឹងរដ្ឋបាលបានបញ្ជាក់ថា លោក Makary គឺនិងត្រូវគេបណ្តេញឆាប់ៗ ។

 

មានកត្តាគេគួរបញ្ឈប់លោក Makary គឺដោយសារ៖

-FDA បដិសេធម្តងហើយម្តងទៀតនូវការព្យាបាលជំងឺមហារីកស្បែក (Melanoma) របស់ក្រុមហ៊ុន Replimune

-ការយឺតយ៉ាវ ចេញរបាយការណ៍ត្រួតពិនិត្យសុវត្ថិភាពលើថ្នាំរំលូតកូន ដែលលោកបានសន្យាកាលពីឆ្នាំមុន

-ការយឺតយ៉ាវ អនុម័តបារីអេឡិចត្រូនិចដែលមានរសជាតិ (flavored e-cigarettes)

-ស្ថាប័ន FDA បានទទួលរងនូវការធ្លាក់ចុះស្មារតីការងារ និងការបាត់បង់អ្នកជំនាញដោយបុគ្គលិករាប់ពាន់នាក់បានចាកចេញ រួមទាំងមន្ត្រីនិយតករជាន់ខ្ពស់ដែលមានបទពិសោធន៍ជាច្រើនរូបផងដែរ

 

គួរបញ្ជាក់ដែរថា លោក Makary ជាវេជ្ជបណ្ឌិតវះកាត់ផ្នែកមហារីក និងជាអ្នកគាំទ្រចលនា “Make America Healthy Again” ទើបតែត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងកាលពីខែមីនាឆ្នាំមុនប៉ុណ្ណោះ។ ការចាកចេញរបស់លោក នឹងក្លាយជាការបាត់បង់ថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ទៀតនៅក្នុងក្រសួងសុខាភិបាល និង សេវាកម្មមនុស្ស (HHS) ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់លោក Robert F. Kennedy Jr.៕

ប្រភព៖ Reuter

Leave A Reply

Your email address will not be published.