និយោជកអង់គ្លេសតម្រូវឲ្យបង្ហាញព័ត៌មានប្រាក់បៀវត្សរ៍ និង លក្ខខណ្ឌការងារផ្សេងៗច្បាស់លាស់មុនរើសបុគ្គលិកចូល

1

សំណើថ្មីរបស់រដ្ឋាភិបាលក្នុងការកែសម្រួលច្បាប់ប្រឆាំងនឹងការរើសអើង និយោជកនៅក្នុងចក្រភពអង់គ្លេសនឹងត្រូវតម្រូវដោយចេញច្បាប់បង្ហាញព័ត៌មានប្រាក់បៀវត្សរ៍ និង លក្ខខណ្ឌការងារផ្សេងៗទៀត ដោយបង្ហាញផ្ទាល់នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិក ឬ ជាលាយលក្ខណ៍អក្សរមុនពេលសម្ភាសន៍ការងារ ។

គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើនតម្លាភាពទីផ្សារការងារ សម្រួលដំណើរការជ្រើសរើសបុគ្គលិកដោយតម្រឹមការរំពឹងទុកប្រាក់ខែឱ្យបានច្បាស់លាស់តាំងពីពេលដំបូង និងលុបបំបាត់ឥទ្ធិពលនៃការគិតបែបគំរូចាស់ៗដែលនាំឱ្យមានលទ្ធផលប្រាក់ខែមិនស្មើគ្នាសម្រាប់ស្ត្រី ជនជាតិភាគតិច និង ជនមានពិការភាព ។ ការពិគ្រោះយោបល់ជាផ្លូវការដែលនឹងបញ្ចប់នៅក្នុងខែតុលា និងកំណត់ច្បាប់ជាក់លាក់សម្រាប់ប្រទេសអង់គ្លេស (England) វែលស៍ (Wales) និងស្កុតឡែន (Scotland) — ជាពិសេសថាតើត្រូវបង្ខំឱ្យបង្ហាញតួលេខជាក់លាក់ អត្រាស្តង់ដារ ឬ ចន្លោះប្រាក់បៀវត្សរ៍ ។ ស្ថាប័នឧស្សាហកម្មនានាបានកត់សម្គាល់ថា ចន្លោះប្រាក់បៀវត្សរ៍ដែលស្ម័គ្រចិត្តផ្តល់នាពេលបច្ចុប្បន្ន ជារឿយៗត្រូវបានរិះគន់ថាមានគម្លាតធំពេក។ វិធានការទាំងនេះគឺស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងសេចក្តីណែនាំស្តីពីតម្លាភាពរបស់សហភាពអឺរ៉ុបដែលនឹងមកដល់នាពេលខាងមុខ ប៉ុន្តែផែនការរបស់ចក្រភពអង់គ្លេសនាពេលបច្ចុប្បន្នមិនទាន់រួមបញ្ចូលការហាមឃាត់របស់សហភាពអឺរ៉ុបក្នុងការសួរដេញដោលបេក្ខជនអំពីប្រវត្តិប្រាក់ខែចាស់របស់ពួកគេនោះទេ។ បន្ថែមពីនេះ វានៅមិនទាន់មានការសម្រេចចិត្តនៅឡើយទេថាតើអៀរឡង់ខាងជើង (Northern Ireland) នឹងអនុវត្តតាមសំណើរបស់អង់គ្លេស ឬ មួយក៏តម្រឹមទៅតាមច្បាប់ដ៏តឹងរឹងរបស់សហភាពអឺរ៉ុបក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀង Windsor Framework