នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា ភ្លៀងធ្លាក់នឹងថមថយចុះមួយរយៈពេលខ្លីនៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយសារខ្យល់មូសុងនិរតីមានកម្លាំងខ្សោយ បើទោះបីជាតំបន់ភាគខាងជើង និងភាគភូមិភាគឦសានខាងលើ នៅតែមានភ្លៀងធ្លាក់ខ្លាំងនៅកន្លែងខ្លះក៏ដោយ។
ការស្រាកស្រាន្តនេះមានរយៈពេលខ្លីប៉ុណ្ណោះ ព្រោះភ្លៀងត្រូវបានរំពឹងថានឹងកើនឡើងខ្លាំងម្តងទៀតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកក្កដា ដោយសារខ្យល់មូសុងមានកម្លាំងខ្លាំងជាងមុន និងមានសម្ពាធទាបរំកិលកាត់ប្រទេសឡាវ និងវៀតណាម។ ស្ថាប័ននេះដដែលបានព្រមានថា កំណើនទឹកភ្លៀងនឹងមកដល់នេះ អាចបង្កឱ្យមានទឹកជំនន់ឆាប់រហ័ស ទឹកហូរធ្លាក់ពីព្រៃ និង ទឹកជំនន់ហូរតាមផ្លូវទឹក ដែលជាហេតុនាំឱ្យមានការព្រួយបារម្ភជាខ្លាំង ជាពិសេសនៅភាគខាងជើង និងភាគខាងលិចនៃតំបន់កណ្តាល។ បើពិនិត្យតាមតំបន់ ខេត្តភាគខាងជើងនឹងមានភ្លៀងផ្គររន្ទះកើនឡើងពី ៣០-៤០% ទៅដល់ ៤០-៦០% នៅចុងសប្តាហ៍ ។

រីឯទីក្រុងបាងកក និងខេត្តជុំវិញ នឹងមានការថយចុះបន្តិចមកត្រឹម ២០-៣០% ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា មុនពេលហក់ឡើងដល់ ៤០% វិញនៅថ្ងៃទី២១ ខែកក្កដា។ បន្ថែមពីនេះ ស្ថានភាពសមុទ្រនឹងមានរលកមធ្យម ដោយនៅតំបន់ដែលមានខ្យល់ព្យុះនៃសមុទ្រអង់ដាម៉ង់ (Andaman) និងឈូងសមុទ្រថៃ អាចមានរលកកម្ពស់ខ្ពស់ជាង ២ ម៉ែត្រ ៕