ការលក់រថយន្ត Tesla ដែលផលិតនៅចិន បន្តកើនឡើងក្នុងខែមេសា ឆ្នាំ២០២៦

0 7

ការលក់រថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុន Tesla ដែលផលិតក្នុងរោងចក្រនៅទីក្រុងសៀងហៃ បានហក់ឡើង ៣៦% ក្នុងខែមេសា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាការកើនឡើងជាប់ៗគ្នាសម្រាប់ខែទី៦ បើទោះបីជា Tesla កំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីគូប្រជែងចិនដែលមានតម្លៃថោកជាងក៏ដោយ​ ហើយដើម្បីតទល់នឹងគូប្រជែង Tesla កំពុងអភិវឌ្ឍរថយន្តប្រភេទ SUV ខ្នាតតូចដែលមានតម្លៃសមរម្យជាងមុន សម្រាប់ផលិតនៅក្នុងប្រទេសចិន ។​ គួរបញ្ជាក់ថា ការចែកចាយរថយន្ត Model 3 និង Model Y (រួមទាំងការនាំចេញទៅអឺរ៉ុប) មានចំនួនសរុប ៧៩,៤៧៨ គ្រឿង។

 

ចំនែកឯការលក់នៅអ៊ឺរ៉ុបមានការកើនឡើងដូចជា ប្រទេសស៊ុយអែត បារាំង និងដាណឺម៉ាក ព្រោះតែការឡើងថ្លៃប្រេងឥន្ធនៈ (ដោយសារជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់) ។

 

ទោះជាយ៉ាងណា  Telsa ផលិតនៅចិន កំពុងប្រឈមការយឺតយ៉ាវនៃការដាក់អនុម័តប្រព័ន្ធ FSD (Full Self-Driving) ប្រព័ន្ធបើកបរដោយខ្លួនឯង ព្រោះត្រូវបានពន្យារពេលទៅដល់ ត្រីមាសទី៣ ឆ្នាំ២០២៦ ៕

ប្រភព៖ Reuter

 

Leave A Reply

Your email address will not be published.