ចិនសម្រេចផ្ដន្ទាទោសប្រហារជីវិតដោយការព្យួរទោសលើអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ២ រូប

0 12

ក្នុងវិធានការដ៏គួរអោយភ្ញាក់ផ្អើលមួយ ចំពេលមានការបោសសម្អាតផ្ទៃក្នុងជួរកងទ័ព កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិនបានសម្រេចផ្ដន្ទាទោសប្រហារជីវិតដោយព្យួរទោសលើអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិពីររូប គឺលោក Wei Fenghe និងលោក Li Shangfu ក្រោយតុលាការយោធាបានរកឃើញថា អតីតឧត្តមសេនីយ៍ទាំងពីររូបនេះបានប្រព្រឹត្តអំពើសូកប៉ាន់ និងទទួលសំណូក ។

 

បន្ទាប់ពីរយៈពេល ២ ឆ្នាំនេះ (2026-2028) ទោសនឹងត្រូវប្តូរមកជា ជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានសិទ្ធិសុំនៅក្រៅឃុំ ។

 

លោក Wei បានកាន់តំណែងពីឆ្នាំ ២០១៨ ដល់ ២០២៣ រីឯលោក Li ដែលជាអ្នកបន្តវេនបានកាន់តំណែងមិនដល់ ៨ ខែផងក្នុងឆ្នាំ ២០២៣ ។

 

លោក Xi Jinping បានពង្រីកឥទ្ធិពលដោយការបោសសម្អាតក្នុងជួរកងទ័ពរំដោះប្រជាជនចិន យ៉ាងខ្លាំងក្លា ដោយកាលពីខែមករាកន្លងទៅ លោកថែមទាំងបានដកតំណែងឧត្តមសេនីយ៍លំដាប់ខ្ពស់បំផុតគឺលោក Zhang Youxia ទៀតផង ។

 

ការបោសសម្អាតជួរមន្រ្តីដែលមិនធ្លាប់មានពីមុនមកនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងអំណាចរបស់លោក Xi និងធ្វើទំនើបកម្មយោធា ដោយកម្ចាត់អំពើពុករលួយក្នុងជួរកងទ័ព។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគលើកឡើងថា ការផ្លាស់ប្តូរមេដឹកនាំយោធាច្រើនពេកបែបនេះ អាចប៉ះពាល់ដល់សមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធរបស់កងទ័ពចិន ៕

ប្រភព៖ CNN

Leave A Reply

Your email address will not be published.