CPL៖ ព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ យកបាន៣ពិន្ទុដូចគ្នានាជំនួបក្នុងដីរបស់ខ្លួន

8

ដោយ៖ហៀក ឆក

ការប្រកួតបាល់ទាត់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល២០២៦-២០២៧ សប្តាហ៍ទី៤ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុមភ្ញៀវបឹងកេត ជាមួយលទ្ធផល ៤-១ ខណៈ អង្គរថាយហ្គឺរ លត់ក្រុមភ្ញៀវ កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-០ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។

ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង និងក្រុមភ្ញៀវ បឹងកេត ដែលធ្វើឡើងនៅកីឡដ្ឋានស្វាយរៀង ក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះបើកការនាំមុខមុនរហូតទៅ៣គ្រាប់ ពោលគឺលទ្ធផល ៣-១។ ចូលដល់វគ្គទី២ ក្រុមម្ចាស់ផ្ទះបានបន្ថែមគ្រាប់ទី៤របស់ខ្លួន និងជាគ្រាប់បាល់ជ័យជម្នះសម្រាប់ការឡើងទៅកាន់តំបន់ Top2 ក្នុងតារាង ខេមបូឌានព្រីមៀរលីគ។

 

ចំណែកការប្រកួតមួយគូរទៀតគឺ ក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ និងក្រុមភ្ញៀវ កងយោធពលខេមរភូមិន្ទ ដែលធ្វើឡើងនៅកីឡដ្ឋាន អាគីហ៊ីរ៉ូកាតូ ក្នុងខេត្តសៀមរាប ក្រុមម្ចាស់ផ្ទះ លត់ក្រុមភ្ញៀវដោយពុំមានការតដៃបានពោលលទ្ធផលបញ្ចប់ការប្រកួត ៦-០។

សប្តាហ៍ទី៤នេះ ក្រុមព្រះខ័នរាជស្វាយរៀង យកបាន៣ពិន្ទុឡើងទៅឈរលេខ២ មាន១០ពិន្ទុ សម្រាប់៤ប្រកួតរបស់គេ រីឯអង្គរថាយហ្គឺរការយកបាន ៣ពិន្ទុនេះនាំឱ្យគេឡើងមកឈរលេខ៥ មាន៥ពិន្ទុសម្រាប់៤ប្រកួតរបស់គេ៕

រូប៖CPL