ទីផ្សារផលិតផលថែរក្សាសម្រស់ និងការថែទាំខ្លួនរបស់ប្រទេសឥណ្ឌាកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយត្រូវបានព្យាករថានឹងកើនឡើងជិតទ្វេដងពី ២៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដល់ ៤០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣០។ កំណើននេះត្រូវបានជំរុញដោយប្រាក់ចំណូលកើនឡើង ការពង្រីកវិសាលភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) និងការផ្លាស់ប្តូរផ្នត់គំនិតឆ្ពោះទៅរកការថែរក្សាខ្លួនឯងប្រចាំថ្ងៃ។

ការរីកចម្រើនយ៉ាងរហ័សនេះបានទាក់ទាញចំណាប់អារម្មណ៍ និង ទុនវិនិយោគយ៉ាងច្រើនពីក្រុមហ៊ុនគ្រឿងសម្អាងយក្សពិភពលោកដូចជា Estée Lauder, L’Oréal និង Unilever ព្រមទាំងការបណ្តាក់ទុនលើផលិតផលថែរក្សាស្បែកដែលគាំទ្រដោយតារាភាពយន្តបូលីវូដ (Bollywood)។ កំណើននេះត្រូវបានរុញច្រានយ៉ាងខ្លាំងដោយក្រុមអ្នកប្រើប្រាស់ Gen Z និង Gen Alpha នៅក្រៅទីក្រុងធំៗ កំពុងស្វែងរកផលិតផលផ្តោតលើសារធាតុផ្សំតាមរយៈបណ្តាញសង្គម ដោយអ្នកជំនាញក្នុងវិស័យនេះព្យាករណ៍ថាសន្ទុះនេះនឹងជំរុញឱ្យម៉ាកយីហោក្នុងស្រុកជាច្រើនរកប្រាក់ចំណូលបានលើសពី ២០០ លានដុល្លារ ព្រមទាំងបង្កើនសកម្មភាពបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) និង ការច្របាច់បញ្ចូលទិញយកអាជីវកម្ម (M&A) ផងដែរ ៕