ប្រព័ន្ធយុត្តិធម៌ថៃកំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសាធារណជន ក្រោយមានករណីឃាតកម្មជនជាតិរុស្សី

4

ប្រព័ន្ធយុត្តិធម៌ថៃកំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសាធារណជន បន្ទាប់ពីជនសង្ស័យឈ្មោះ Thana Kerdthong បានសារភាពថាបានសម្លាប់មនុស្សចំនួន ៥ នាក់ រួមមានបងប្អូនបង្កើតជនជាតិរុស្ស៊ី ២ នាក់ និងគ្រួសារជនជាតិថៃមួយដែលមានសមាជិក ៣ នាក់ នៅក្នុងខេត្តឈុនបុរី (Chon Buri) ពោលគឺត្រឹមតែ ៧ សប្តាហ៍ប៉ុណ្ណោះបន្ទាប់រូបគេត្រូវបានដោះលែងឲ្យមានសេរីភាពពីពន្ធនាគារ ។

 

ជនសង្ស័យដែលត្រូវបានកំណត់អត្តសញ្ញាណថាជាមេខ្យល់នៅពីក្រោយការសម្លាប់នេះ ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការតាមប្រមាញ់ឆ្លងខេត្ត ហើយព្រឹត្តិការណ៍នេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសាធារណជនជុំវិញគោលនយោបាយដោះលែងអ្នកទោសមុនកំណត់ និងការកែប្រែនីតិសម្បទាក្រោយជាប់ពន្ធនាគារ ។

 

ជាការឆ្លើយតបទៅនឹងការរិះគន់ និងការយកចិត្តទុកដាក់ពីអន្តរជាតិ នាយករដ្ឋមន្ត្រីថៃ លោក អនុទិន ឆានវីរ៉ាកូល (Anutin Charnvirakul) បានចុះទៅពិនិត្យទីតាំងកើតហេតុ ដើម្បីសម្តែងការសុំទោសចំពោះប្រជាជនរុស្ស៊ី និងចូលរួមរំលែកទុក្ខ ខណៈរដ្ឋាភិបាលបានរៀបចំការទំនាក់ទំនងជាផ្លូវការដើម្បីធានាដល់ភ្ញៀវទេសចរ និងសាធារណជនថា នីតិវិធីផ្លូវច្បាប់កំពុងត្រូវបានពន្លឿន​ ៕