ជោគវាសនាទារកត្រូវបានគេជួញដូរពីឥណ្ឌូនេស៊ីទៅសិង្ហបុរីកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

0

បន្ទាប់ពីតុលាការឥណ្ឌូនេស៊ីបានផ្តន្ទាទោសមនុស្សចំនួន ១៩ នាក់នៃក្រុមជួញដូរមនុស្ស ដែលបានទិញលក់ទារកយ៉ាងតិច ៣៤ នាក់ និងបានរត់ពន្ធយ៉ាងតិច ១២ នាក់ទៅកាន់ប្រទេសសិង្ហបុរីដើម្បីយកទៅចិញ្ចឹម តែយ៉ាងណាមិញ ជោគវាសនារបស់កុមារទាំងនោះនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។

 

សកម្មជនប្រឆាំងការជួញដូរមនុស្ស និងក្រុមសិទ្ធិកុមារនៅឥណ្ឌូនេស៊ីបានអះអាងថា ទារកទាំងនោះគួរគប្បីយកមកឱ្យឪពុកម្តាយបង្កើតវិញ ដោយបញ្ជាក់ថាការយកទៅចិញ្ចឹមនៅសិង្ហបុរីនោះគឺផ្អែកលើឯកសារក្លែងក្លាយដែលបង្កើតឡើងដោយក្រុមជួញដូរតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងច្បាប់បានកត់សម្គាល់ថា ការលុបចោលដីកាសុំកូនចិញ្ចឹមនៅក្នុងប្រទេសសិង្ហបុរីគឺជារឿងដែលកម្រកើតមានណាស់ ហើយការសម្រេចចិត្តណាមួយចាំបាច់ត្រូវគិតគូរអំពីផលប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរលើកុមារក្នុងការបែកចេញពីអាណាព្យាបាលបច្ចុប្បន្នរបស់ពួកគេ ក៏ដូចជាការពិតដែលថាឪពុកម្តាយបង្កើតជាច្រើននៅមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ។

ឪពុកម្តាយចិញ្ចឹមនៅសិង្ហបុរីទទួលស្គាល់ផ្លូវការ ហើយអះអាងថាពួកគេមិនបានដឹងពីអំពើឧក្រិដ្ឋនេះទេ តែពួកគាត់់កំពុងអំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរដោះស្រាយស្ថានការណ៍នេះឱ្យបានឆាប់រហ័ស ដោយផ្អែកលើផលប្រយោជន៍ដ៏ល្អបំផុតរបស់កុមារ និងសង្ឃឹមថានឹងបានបីបាច់ថែរក្សាពួកគេនៅក្នុងគ្រួសារដែលមានស្ថេរភាព និងពោរពេញដោយក្ដីស្រឡាញ់ ដោយមិនបាច់ភ័យខ្លាចការព្រាត់ប្រាស ៕