ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងការទូតមួយត្រូវបានចរចាជិតរួចរាល់ហើយជាមួយប្រទេសអ៊ីរ៉ង់ និង បណ្តាប្រទេសសម្ព័ន្ធមិត្តជាច្រើន ហើយវាជាសញ្ញាបង្ហាញពីការឈានទៅរកទីបញ្ចប់នៃសង្គ្រាមរយៈពេល ៨៤ ថ្ងៃ ។
លោក ត្រាំ បានកំណត់ក្របខ័ណ្ឌការងារនេះឡើង បន្ទាប់ពីមានកិច្ចពិភាក្សាតាមទូរស័ព្ទប្រកបដោយភាពវិជ្ជមានជាមួយមេដឹកនាំមកពីប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម កាតា ប៉ាគីស្ថាន តួកគី អេហ្ស៊ីប ហ្សូដង់ និងបារ៉ែន។ លើសពីនេះ លោកក៏បានពិភាក្សាដាច់ដោយឡែកពីគ្នា និងទទួលបានលទ្ធផលល្អជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហូ (Benjamin Netanyahu) ផងដែរ ។
កិច្ចព្រមព្រៀងនេះ រួមមានការបើកច្រកសមុទ្រ Hormuz ឡើងវិញដោយមិនមានការយកកម្រៃ និងតម្រូវឱ្យអ៊ីរ៉ង់ប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់ខ្លួន។ បន្ទាប់ពីមានសម្ពាធយោធា និងសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា រួមទាំងការបិទខ្ទប់ផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកអាមេរិកអស់រយៈពេលជាច្រើនសប្តាហ៍ ពិសេសមិនអនុញ្ញាតអោយនាវាពាណិជ្ជកម្មចំនួន ១០០ គ្រឿង ចេញពីកំពង់ផែរបស់អ៊ីរ៉ង់ ។
លោក ត្រាំ បានថ្លែងថា លោកមានលទ្ធភាព “៥០/៥០” ក្នុងការសម្រេចចិត្តរវាងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬការចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធដ៏ខ្លាំងក្លាឡើងវិញ ប៉ុន្តែក្រុមអ្នកការទូតប្រចាំតំបន់បានកត់សម្គាល់ថា កិច្ចពិភាក្សាបន្ទាប់មកបានប្រែប្រួលទៅរកភាពវិជ្ជមានខ្លាំងវិញ ៕
ប្រភព៖ Foxnews